កម្ពុជាមានច្បាប់វិនិយោគដ៏ល្អបំផុតនៅក្នុងតំបន់

0
768

ភ្នំពេញ ៖ កម្ពុជា បច្ចប្បន្នសុខសន្តិភាព ស្ថិរភាព នយោបាយ-សេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសកម្ពុជាមានច្បាប់វិនិយោគដ៏ល្អបំផុតនៅក្នុងតំបន់ ដែលបានមកពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងឱកាសចូលរួមបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត កាលពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩ លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មានថៃ ស្តីពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ពិសេស ទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍នៅតំបន់ខេត្តជាប់មាត់សមុទ្រកម្ពុជា ជូនអ្នកសារព័ត៌មានទាំអស់ ដែលមានវត្តមាននាពេលនោះឲ្យបានយល់កាន់តែច្បាស់ និងនាំព័ត៌មានទាំងនេះទៅផ្សព្វ​ផ្សាយឲ្យពលរដ្ឋថៃ បានដឹង ក្នុងបំណងជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ប្រទេសថៃ និងប្រទេសសមាជិក អាស៊ានផ្សេងទៀតផងដែរ។

គួររលឹកថា អ្នកសារពត៌មានថៃមួយក្រុម បានធ្វើដំណើរមកចូលរួមបុណ្យសមុទ្រ ដើម្បីស្វែងយល់ពីសភាពការណ៍ពិតនៅកម្ពុជា និងពីសក្តានុពលវិនិយោគវិស័យទេសចរណ៍នៅកម្ពុជាផងដែរ រួមមាន៖

*ទី១៖ ទូរទស្សន៍ News1, MCOT HD30, NBT (ទូរទស្សន៌ជាតិ) និងTNN និងទី២៖ កាសែត និងទស្សនាវដ្តី Manager Newspaper, Kom Chad Luek Newspaper, TSPA, NEWS Magazine, និងសារព័ត៌មានអនឡាញ ចំនួន១០ថែមទៀត។

នាឱកាសនោះ រដ្ឋលេខាធិការ បានជម្រាបប្រាប់អ្នកសារព័ត៌មានទាំងនោះ អំពីសុខសន្តិភាព ស្ថិរភាព នយោបាយ-សេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសកម្ពុជាមានច្បាប់វិនិយោគដ៏ល្អបំផុតនៅក្នុងតំបន់ ដែលបានមកពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក សុខ សុក្រឹត្យា ក៏បានស្នើសុំឲ្យអ្នកសារព័ត៌មានខាងលើជួយបង្កើនការផ្សព្វផ្សាយពីសក្តានុពល ទេសចរណ៍កម្ពុជា និងវេទិកាទេសចរណ៍អាស៊ាន (ATF) ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២១ ទៅកាន់ប្រទេសថៃ និងបណ្តាប្រទេសជាមិត្តទាំងក្នុង និងក្រៅតំបន់។ ជាការឆ្លើយ ក្រុមអ្នកសារព័ត៌មាន ខាងលើបានសន្យាជួយកម្ពុជាក្នុងការបន្តផ្សព្វផ្សាយពីសម្បត្តិវប្បធម៌ និងសក្តានុពលទេសចរណ៍ដ៏ល្អឯករបស់កម្ពុជាឲ្យកាន់តែទូលំទូលាយថែមទៀត៕

Facebook Comments
Loading...