មនុស្សម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសាររថយន្តម៉ាកហ៊ីណូ បើកប៉ះម៉ូតូម៉ាកHONDA C125

0
809

ភ្នំពេញ ៖ រថយន្តម៉ាក ហ៊ីណូ បើកប៉ះម៉ូតូម៉ាក HONDA C125 បណ្តាលឲ្យមនុស្សម្នាក់ស្លាប់នៅកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ កាលពីវេលាម៉ោង១៦ និង៤០នាទី ត្រូវនឹងថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចមុខការដ្ឋានដី តាកៅ លើមហាវិថីឈ្នះៗ ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្តដែលបើកប៉ះម៉ូតូម៉ាក ហ៊ីណូ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-2560 ធ្វើដំណើរលើផ្លូវលំ ក្នុងទិសដៅពីជើងទៅត្បូង (ឆ្លងមហាវិថីឈ្នះៗ) ចំណែកម៉ូតូម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GY-0982 ធ្វើដំណើរលើមហាវិថីឈ្នះៗ ក្នុងទិសដៅពីកើតទៅលិច។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា អ្នកបើកបររថយន្តឈ្មោះ សូ ពិសិដ្ឋ ភេទប្រុស អាយុ ៣៦ឆ្នាំ ស្នាក់នៅភូមិសង្កែ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពុងចាម មុនកើតហេតុបើកក្នុងទិសដៅពីជើងទៅត្បូង(ឆ្លងមហាវិថីឈ្នះៗ) លុះមកដល់កន្លែងកើតហេតុបានប៉ះជាមួយម៉ូតូមួយគ្រឿង បើកបរដោយឈ្មោះ ស៊ិន ស៊ីថន ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិកន្លែងគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ) រួមដំណើរម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណ( របួសធ្ងន់ទៅមន្ទីរពេទ្យមិនទាន់ស្គាល់អត្តសញ្ញាណ )។ ក្រោយកើតហេតុតៃកុងរថយន្ត(បើករត់គេចពីកន្លែងកើតហេតុតែត្រូវបានសមត្ថកិច្ចយើងឃាត់បាន)។ ក្នុងករណីនេះបណ្តាលអោយ ស្លាប់មនុស្ស០១នាក់ របួសធ្ងន់មនុស្ស០១នាក់ ខូចខាតរថយន្តស្រាល០១គ្រឿង ម៉ូតូធ្ងន់០១គ្រឿង ហើយក្នុងករណីនេះផងដែរប៉ូលិសមូលដ្ឋានបានប្រគល់ជូនជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបន្តនីតិវិធី៕

Facebook Comments
Loading...