យោធាម្នាក់បានស្លាប់បណ្តាលមកពីរថយន្តម៉ាកHYUNDAI បុកម៉ូតូពីក្រោយ

0
838

ភ្នំពេញ ៖ យោធាម្នាក់បានស្លាប់បណ្តាលមកពី រថយន្តម៉ាក HYUNDAI បុកម៉ូតូមួយគ្រឿងម៉ាក HONDA ពីក្រោយ កាលពីវេលាម៉ោង០៧ និង១០នាទី ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ នេះត្រង់ចំណុចមុខវត្តអង្គក្រពើ លើមហាវិថីឈ្នះៗ ភូមិត្រពាំងវែង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្តបង្កក្នុងហេតុការណ៍នេះម៉ាក HYUNDAI ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-3164 បើកបរដោយឈ្មោះ ប៊ន វីន ភេទប្រុស អាយុ ២៤ឆ្នាំ ស្នាក់នៅភូមិចំបក់ ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប ចំណែកម៉ូតូរងគ្រោះម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GD-9703 បើកបរដោយឈ្មោះ ណៃ នី ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរយោធា ស្នាក់នៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ( ស្លាប់ )។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កក្នុងហេតុការណ៍នេះម៉ាក HYUNDAI ធ្វើដំណើរលើមហាវិថីឈ្នះៗ ក្នុងទិសដៅពីលិចទៅកើត បើកបរដោយឈ្មោះ ប៊ន វីន ភេទប្រុស អាយុ ២៤ឆ្នាំ ស្នាក់នៅភូមិចំបក់ ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប ( ឃាត់ខ្លួន ) លុះមកដល់កន្លែងកើតហេតុបានបុកម៉ូតូមួយគ្រឿងពីក្រោយម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GD-9703 ធ្វើដំណើរលើមហាវិថីឈ្នះៗ ក្នុងទិសដៅពីលិចទៅកើត បើកបរដោយឈ្មោះ ណៃ នី ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរយោធា ស្នាក់នៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ( ស្លាប់ )។

ក្នុងករណីនេះបណ្តាលអោយស្លាប់មនុស្ស ០១នាក់ ខូចខាតម៉ូតូធ្ងន់ ០១គ្រឿង រថយន្តស្រាល០១ គ្រឿង។ ក្នុងករណីនេះប្រគល់ជូនជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបន្តនីតិវិធីទៅតាមផ្លូវច្បាប់៕

Facebook Comments
Loading...