សិស្សប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេសA និងនិទ្ទេសBចំនួន៦នាក់ទទួលបានរង្វាន់លើកទឹកចិត្ត លោកសុខ សម្បត្តិ

0
1183

ភ្នំពេញ ៖ សិស្សដែលជាបេក្ខជនប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨.២០១៨ ទទួលបានលទ្ធផលនិទ្ទេសA ចំនួន១នាក់ និទ្ទេសB ចំនួន៥នាក់ នៅក្នុងខណ្ឌព្រែកព្នៅ ត្រូវបានទទួលរង្វាន់លើកទឹកចិត្ត ពីលោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩នេះ នៅសលាខណ្ឌព្រែកព្នៅ។

លោកលាង សុខន ប្រធានការុយាល័យអបរំខណ្ឌបានឲ្យដឹងថា លទ្ធផលទទួលបានសម្រាប់ខណ្ឌពញរែកព្នៅរួមមាន បេក្ខជនប្រលងជាប់មានចំនួន១៧៩នាក់ ជាប់បាន១២៧នាក់ ក្នុងនោះបេក្ខជនទទួលបាននិទ្ទេសA មានចំនួន០១នាក់ប្រុស និទ្ទេសB មានចំនួន៥នាក់ ស្រី៣នាក់ និងប្រុស២។

បេក្ខជនដែលប្រឡងជាប់និទេសAឈ្មោះសុភា បញ្ញាបុត្រ ភេទប្រុសរៀននៅសាលាបែលធីឬស្សីកែវ រស់នៅសង្កាត់ពញ្ញាពន់។ និទេសB៥នាក់មាន១ឈ្មោះឃឹម សីហា ភេទស្រី រៀននៅវិទ្យាល័យបឹងប្រីយ៍ សង្កាត់ពន្សាំង ២ឈ្មោះសឹង សារ៉ាត់ ភេទប្រុសរៀននៅវិទ្យាល័ហ៊ុន សែន សំរោង សង្កាត់សំរោង ៣ឈ្មោះអ៊ី តុលអាស៊ីម ភេទប្រុសរៀននៅវិទ្យាល័ហ៊ុន សែន សំរោង សង្កាត់សំរោង ៤ឈ្មោះណេង នីសា ភេទស្រី រៀននៅវិទ្យាល័យហ៊ុន សែន សំរោង សង្កាត់សំរោង និងទី៥ឈ្មោះសៅ ពេជ ភេទស្រី រៀននៅវិទ្យាល័យហ៊ុន សែន សំរោង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។

ក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្ស និងអាណាព្យាបាលសិស្សទាំងអស់នេះលោកសុខ សម្បត្តិ បានមានប្រសាសន៍ថា ការប្រឡងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថា វិស័យអប់រំមានភាពប្រែប្រួល ហើយលោកក៏បានធ្វើការអបអរសាទរផងដែរ អំពីលទ្ធផលនៃសម័យប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយកភូមិ ឆ្នាំសិក្ស២០១​៨.២០១៩ ដែលសិស្សានុសិស្សក្នុងខណ្ឌព្រែកព្នៅ បានជាប់និទ្ទេសA ចំនួន១នាក់ទទួលបានឡេបថប១គ្រឿង និងនិទេសBចំនួន៥នាក់ ក្នុងម្នាក់ទទួលបានប៉ែតសិបម៉ឺនរៀល។

លោកក៏បានកោតសរសើរផងដែរ ពីទឹកចិត្តខិតខំសិក្សារបស់ក្មួយៗ និងការខិតខំបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងការអប់រំប្រៀនប្រដៅរបស់មាតាបិតា អាណាព្យាបាលសិស្ស ដែលបានចូលរួមសហការ ក្នុងអប់រំបណ្តុះបណ្តាលនូវធនធានមនុស្ស ដែលសង្គមជាតិយើងកំពុងត្រូវការជាទីបំផុត ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស។ ក្នុងនោះផងដែរលោកក៏បានធ្វើការក្រើនរំលឹកដល់ក្មួយៗ ដែលបានប្រឡងជាប់និទ្ទេសA និងនិទេសBទាំងអស់ នេះជាការវាស់ស្ទង់នូវរាល់កម្រិតនៃចំណេះដឹងរបស់ក្មួយៗ ហើយការទទួលបានលទ្ធផលល្អក៏ពិតមែន តែក្មួយៗត្រូវបន្តខិតខំសិក្សារៀនសូត្រ បន្តទៀតនៅថ្នាក់ឧត្តមសិក្សា ពីព្រោះថា ក្មួយៗគឺជាគ្រាប់ពូជដ៏មានតម្លៃ ក្នុងការបំពេញនូវតម្រូវការរបស់សង្គមជាតិ។ ម៉្យាងទៀតក្មួយៗជាយុវជន ដែលជាសសរស្តម្ភដ៏រឹងមាំរបស់ប្រទេសជាតិ ក៏ត្រូវចូលរួមធ្វើការបណ្តុះបណ្តាលចំណេះដឹងដល់មិត្តយុវជនរបស់ខ្លួន។

លោកសុខ សម្បត្តិ បានគូសបញ្ជាក់ថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨.២០១៩នេះ ក៏ជាយុទ្ធសាស្ត្រនៃការកំណែទម្រង់របស់រាជរដ្ឋាភិបាល និងក្រសួងអប់រំយុវជន និងកីឡា លើវិស័យអប់រំសិក្សា ក្នុងពង្រឹងគុណភាពអប់រំ នៃការបណ្តុះបណ្តាលធនធានមនុស្សឲ្យកាន់តែមានគុណភាពខ្ពស់។ ម៉្យាងទៀតក៏ជាការពង្រឹងនូវអង្គការវិន័យ ដល់លោកគ្រូ អ្នកគ្រូ លើការបង្ហាត់បង្រៀនដល់សិស្សានុសិស្ស ដើមី្បធានាគុណភាពអប់រំ តាមសាលារៀន ចាប់ពីថ្នាក់បឋម វិទ្យាល័យ និង ថ្នាក់ឧត្តមសិក្សា ព្រមទាំងឲ្យធ្វើការកែប្រែនូវរាល់ទង្វើដែលមានកន្លងមកចំពោះសិស្ស សំដៅឲ្យមានភាពរីកចម្រើនជឿនលឿនដូចបណ្តាប្រទេសនានា នៅលើពិភពលោក។

ជាងនេះទៅទៀតអភិបាលខណ្ឌព្រែកព្នៅ ក៏ដូចសិស្សានុសិស្ស យុវវ័យទាំងអស់ត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន និងចាប់យកការសិក្សាជាកត្តាចំបង ដែលចម្លងនូវវាសនា និង ក្រុមគ្រួសាររបស់ខ្លួន បានទៅដល់ត្រើយសុភមង្គល ព្រមទាំងចូលរួមគ្រប់គ្នា ក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ពេលបើកបរត្រូវ ពាក់មួកសុវត្ថិភាព ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ក្នុងឱកាសនោះផងដែរលោកសុខ សម្បត្តិ ក៍បានចែកចានឡាបូលាងដៃដល់វិទ្យាល័យជា ស៊ីម ឈូកវ៉ា ចំនួន៥ចាន វិទ្យាល័យបឹងប្រីយ៍ចំនួន៥ចាន វិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន សំរោងចំនួន០៣ សាលាបឋមសិក្សាភូមិឌួងចំនួន០៣ សាលាបឋមសិក្សាទួលសាគរចំនួន០៣ សាលាបឋមសិក្សាត្រពាំងអំពិលចំនួន០៣ និងសាលាបឋមសិក្សាត្នោតខ្ពស់ ចំនួន០៣៕

Facebook Comments
Loading...