ភ្នំពេញ ៖ ដើម្បីចូលរួមធ្វើការមនុស្សធ៌មក្នុងសង្គមដែលគេតែងនិយាយថា ពុទ្ធចក្រ និងអាណាចក្រដើរទន្ទឹមគ្នានោះ កាលពីល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ព្រះឧត្ដមធម្ម សោម ស៊ីម ព្រះធម្មធរអនុគណខណ្ឌព្រែកព្នៅ និងជាព្រះចៅអធិការវត្តប្រាសាទ ស្ថិតនៅក្នុងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានបរិច្ចាកអង្ករ គ្រឿងឧបភោប បរិភោបប្រដាប់ប្រើប្រាស់និងថវិការមួយចំនួនដល់សាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងមន្ត្រីសាលាខណ្ឌ និងសង្កាត់ជាច្រើននាក់ទៀតផងដែរ។
ក្នុងខណៈនោះលោកសុខ សម្បត្តិ បានមានប្រសាសន៍ពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសូមថ្លែងអំណរព្រះគុណ អំណរគុណចំពោះព្រះឧត្តមធម្ម សោម ស៊ីម ព្រះសង្ឃ គណៈកម្មការ អាចារ្យ វត្តទាំងអស់ ដែលតែងតែបានបរិច្ចាកទេយ្យទានជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ ក្នុងការចូលរួមជាមួយសកម្មភាពមនុស្សធម៌ ជារៀងរាល់ឆ្នាំ។
ជាមួយគ្នានោះផងដែរលោកសុខ សម្បត្តិ បានសម្តែងការថ្លែងនូវអំណរអរព្រះគុណដល់ព្រះចៅអធិការវត្តប្រាសាទ ហើយបានសន្យាថា នឹងយកទេយ្យទានដែលព្រះអង្គប្រគេនដល់សាខាកាកបាទក្រហមខណ្ឌព្រែកព្នៅ នាពេលនេះយកទៅប្រើប្រាស់ ដើម្បីសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក ដោយគ្រោះមហន្តរាយផ្សេងៗ ឱ្យចំគោលដៅ និងទាន់ពេលវេលា ទូទាំងខណ្ឌព្រែកព្នៅ។
ក្នុងឱកាសនោះផងដែរ ព្រះឧត្តមធម្ម សោម ស៊ីម មានថេរដីការថាអង្ករ និងថវិការទាំងនេះជារបស់វត្តដែលបានមកពីពុទ្ធបរិស័ទ នៅទីជិតឆ្ងាយយកមកប្រគេនព្រះសង្ឃក្នុងពេលបុណ្យទានផ្សេងៗ ពិសេសបុណ្យកាន់ភ្ជុំបិណ្យកន្លងមកថ្មីៗនេះ។ ព្រះអង្គបន្តថា ដោយយល់ឃើញថា ព្រះសង្ឃមានចង្ហាន់ក៍ដោយសារពុទ្ធបរិស័ទយកមកប្រគេនហើយពុទ្ធចក្រ និងអាណាចក្រដើរទន្ទឹមគ្នាផងនោះ ព្រះតេជគុណក៍បានចែករំលែកទៅអាណាចក្រវិញទៅតាមលទ្ធភាពដែលអាចជួយបាន។
ទេយ្យទានខណ្ឌព្រែកព្នៅរួមមាន៖ អង្ករចំនួន ២តោន ទឹកសុទ្ធចំនួន ២០០កេស ទឹកក្រូចចំនួន ១២០កេស មីចំនួន ២០០កេស ត្រីខ ៦៥០កំប៉ុង ទឹកស៊ីអ៊ីវ ២០យួរ ទឹកត្រី ២០យួរ រុណ្តាប់ផ្ទះបាយ ៨រុណ្តាប់ ទឹកដោះគោ១៥០កំប៉ុង ស្កសរ៧៥ គីឡូ អំបិល ៣០គីឡូ បច្ច័យ៦លានរៀល ។ ទេយ្យទានសង្កាត់ពញាពន់រួមមាន៖ អង្ករ ៤បាវ ទឹកសុទ្ធ ៥កេស មី ៥កេស ត្រីខ ១ឡូ ទឹកស៊ីអ៊ីវ ១យួរ បច្ច័យចំនួន២៥ម៉ឺនរៀល៕