ជនសង្ស័យចេញពីគុកមិនបាន១ឆ្នាំផងម្នាក់ត្រូវកងរាជអាវុធហត្ថ ឃាត់ខ្លួននៅករណីដដែល

0
937

ភ្នំពេញ ៖ ជនសង្ស័យមុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ ចេញពីគុកមិនបាន១ឆ្នាំផងប្រព្រឹត្តិបទល្មើសដូចដើម ត្រូវបានកងកម្លាំងកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ ធ្វើការឃាត់ខ្លួននៅផ្ទះជួល កាលពីវេលាម៉ោង១៧ និងនាទីថ្ងៃទី ១៩ ខែកក្កដាឆ្នាំ២០១៩ នៅក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញមាន។

ជនសង្ស័យដែលបានឃាត់ខ្លួននេះឈ្មោះអ៊ុន ប៉ូឡា ហៅដា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរចែកចាយគ្រឿងញៀន ស្នាក់នៅបន្ទប់ជួលខាងលើ(ហើយជននេះទើបតែចេញពីពន្ធនាគារព្រៃសកាលពីខែតុលាឆ្នាំ២០១៨ ដោយជាប់ពីបទជួញដូរគ្រឿងញៀន)។ វត្ថុតាងចាប់យក កាំបិតច្នៃចំនួន០១ កន្ត្រៃចំនួន០១ កាំបិតចំពុះទុងចំនួន០១ ម៉ាឡេត០១ ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ដបទឹកសុទ្ធចំនួន០១ដែលជនសង្សយ័យកគ្រឿងញៀនរំលាយចោលទៅក្នុងដបជាច្រើនកញ្ចប់។

កងរាជអាវុធហត្ថខណ្ឌព្រែកព្នៅបានឲ្យដឹងថា នៅមុនពេលកើតហេតុភ្នាក់ងារផ្តល់ពត័មានបានតេ រាយការណ៍មកជំនាញអាវុធហត្ថខណ្ឌ យើងថានៅក្នុងបន្ទប់ជួលលេខ០១ មុខសញ្ញាចែកចាយគ្រឿងញៀនស្នាក់នៅទីនោះ។ ពេលបានព័ត៌មានភ្លាមជំនាញយើងក៏ទៅឃ្លាំមើល ហើយបានឃើញជនសង្សយ័ជាមុខសញ្ញចែកចាយគ្រឿងញៀននៅក្នុងបន្ទប់ជួលលេខ០១ពិតប្រាកដមែន រួចហើយកម្លាំងយើងក៍សូមសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន១ចៅរងទី២សង្កាត់ព្រែកព្នៅ ២អនុភូមិផ្សារលិច និងមានការយល់ព្រមពីម្ចាស់បន្ទប់ជួលផងដែរទើបយើងបានធ្វើការឆែកឆេរនិងត្រួតពិនិត្យដោយបានឃាត់ខ្លួនជនសង្សយ័០១នាក់និងដកហូតវត្ថុតាងដូចខាងលើ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងបញ្ជូនទៅ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ ចាត់ការបន្តទៅតាមផ្លូវច្បាប់៕

Facebook Comments
Loading...