របៀបវារ:ចំនួន៤ ត្រូវបានលើកយកមកផ្សព្វផ្សាយក្នុងកិច្ចប្រជុំសាមញ្ញលើកទី០១ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ

0
1048

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌព្រែកព្នៅ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី០១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ ក្រោមអធិបតីភាព លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ និង លោក ជា ខេមា អភិបាលរងខណ្ឌ តំណាងលោកអភិបាលខណ្ឌ និងមានការចូលរួមពីមន្ត្រីសាលាខណ្ឌ និងចៅសង្កាត់ទាំង៥ផងដែរ។

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី០១ អាណត្តិទី៣នេះមានរបៀបវារ:ចំនួន៤ ទី១-ផ្សព្វ​ផ្សាយដីកាស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ ទី២-ផ្សព្វផ្សាយសេចក្តីព្រាងប្រតិទិននៃកិច្ចប្រជុំសាមញ្ញរយៈពេល១២ខែ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ អា​ណត្តិទី៣ ឆ្នាំទី១ (២០១៩-២០២៣) ទី៣-ផ្សព្វផ្សាយសេចក្តីព្រាងរបាយការណ៍ប្រាំឆ្នាំរបស់រដ្ឋបាលខណ្ឌព្រែកព្នៅ និងទី៤-បញ្ហាផ្សេងៗ។

បន្ទាប់ពីអានសេចក្តីផ្សព្វផ្សាយរួចមកលោកស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ សុរិយោដី និងភូមិបាលខណ្ឌព្រែកព្នៅ បានលើកឡើងថារដ្ឋាភិបាលបច្ចប្បន្នបានផ្តល់លទ្ធភាពយ៉ាងធំធេងដល់ប្រជាពលរដ្ឋក្នុងការគ្រប់គ្រងដីធ្លី ហើយអាជ្ញាធរបានរៀបចំឲ្យមានសណ្តាប់ធ្នាប់ល្អប្រសើរ និងសំរួលដល់ការធ្វើផែនការ ប្រើប្រាស់ដីធ្លីបានសមស្រប។ ម៉្យាងទៀតការគ្រប់គ្រងដីធ្លីបានល្អប្រសើរ ជាមូលដ្ឋានឲ្យរដ្ឋគឹតគូរ ប្រមូលចំណូលថវិការជាតិ និងផ្តល់លក្ខណៈងាយស្រួលក្នុងការជំរុញ កិច្ចការវិនិយោគលើកស្ទួយសេដ្ឋកិច្ចជាតិ ឈានឡើងសំបូរសប្បាយជូនប្រជាពលរដ្ឋទៀតផង។

លោកបន្តថា ក្នុងខណ្ឌព្រែកព្នៅបច្ចប្បន្នកំពុងមានការអភិវឌ្ឍន៍គ្រប់វិស័យ ហើយតម្លៃដីធ្លីមានការកើនឡើងជាលំដាប់ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ នាពេលបច្ចប្បន្ននេះផងដែរក្នុងខណ្ឌព្រែកព្នៅចាប់ផ្តើមមានបុរីមកសាងសង់ហើយ ហើយមន្ត្រីភូមិបាលនិងចុះត្រួតពិនិត្យបន្ថែមទៀតនូវសំណង់ទាំងឡាយណាដែលមានលក្ខណៈទ្រង់ទ្រាយធំ បើទោះជាបានសុំច្បាប់ហើយក៍ដោយ។

លោកបន្ថែមថា បច្ចប្បន្នមន្ត្រីភូមិបាលខណ្ឌកំពុងចុះបញ្ជីដីលក្ខណៈជាប្រព័ន្ធ នៅក្នុងសង្កាត់២គឺសង្កាត់ព្រែកព្នៅ និងសង្កាត់ពន្សាំង ហើយសូមបងប្អូនដែលមានដីនៅក្នុងសង្កាត់ទាំង២រុះរាន់មកធ្វើឲ្យបានគ្រប់គ្នា ព្រោះដីគឺជាអាយុជីវិតរបស់ប្រជាពលរដ្ឋ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ សហការឲ្យបានល្អប្រសើរជាមួយក្រុមការងារ ព្រោះការចុះបញ្ជីរមានលក្ខណៈជាប្រព័ន្ធ បានផ្តល់នូវសារៈប្រយោជន៍ដល់បងប្អូន ប្រជាពលរដ្ឋ ដោយធានាបាននូវភាពកក់ក្តៅ សុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញ ហើយវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនៈវត្ថុទៀតសោត មានសារៈសំខាន់សំរាប់ធ្វើជាភស្តុតាង នូវការកាន់កាប់ដីធ្លីរបស់ខ្លួន និងចៀសវាងបាននូវការរំលោភបំពានលើដីធ្លី៕

Facebook Comments
Loading...