ជនសង្ស័យចំនួន០១នាក់ត្រូវកម្លាំប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ឃាត់ខ្លួន ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

0
866

ភ្នំពេញ ៖ ជនសង្ស័យចំនួន០១នាក់ ត្រូវបានកម្លាំងផ្នែកជំនាញសហការជាមួយ កម្លាំប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ ឃាត់ខ្លួន ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង១៣ និង៣០នាទី នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវ១៥១ ភូមិធំជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះ អ៊ឹម ចក់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ។ សម្ភារៈដកហូត១.គ្រឿងញៀនប្រភេទក្រាមសថ្លាចំនួន០១កញ្ចប់ថង់តូច ២.ម៉ូតូម៉ាកហុងដា វ៉េវ (wave) ពណ៍ខ្មៅ គ្មានពាក់ស្លាកលេខ ចំនួន០១គ្រឿង។ ៣.ទូរសព្ទ៍ដៃម៉ាកអិនចុចពិលចំនួន០១គ្រឿង។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងផ្នែកជំនាញ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ បានដាក់គោលដៅត្រួតពិនិត្យគ្រឿងញៀននៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងក៍ប្រទះឃើញជនសង្ស័យខាងលើ ជិៈម៉ូតូមួយគ្រឿងក្នុងទិសដៅពីកើតទៅលិចដោយមានការសង្ស័យកម្លាំងយើងក៍បានឃាត់អោយឈប់ដើម្បីត្រួតពិនិត្យ ឆែកឆេរ រួចក៍ប្រទះឃើញគ្រឿងញៀនប្រភេទក្រាមសថ្លាចំនួន០១កញ្ចប់ថង់តូច ដែលជនសង្ស័យឈ្មោះ អ៊ឹម ចក់ បានកាន់ជាប់នៅនិងដៃខាងឆ្វេង ភ្លាមនោះកម្លាំងយើងក៍បានឃាត់ខ្លួនជនសង្ស័យខាងលើ រួមនឹងវត្ថុតាងនាំយកមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅតែម្ដង។

បច្ចុប្បន្នជនសង្ស័យខាងលើឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់៕

Facebook Comments
Loading...