ជនសង្ស័យម្នាក់ លួចគេបាន១យប់ស្អែកឡើងត្រូវប៉ូលិសឃាត់ខ្លួន

0
812

ភ្នំពេញ ៖ ជនសង្ស័យជនជាតិវៀតណាមម្នាក់ លួចគេបាន១យប់ស្អែកឡើងត្រូវគេចាប់ប្រគល់ឲ្យប៉ូលិស កាលពីវេលាម៉ោង១៧និង៣០នាទី នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួន ឈ្មោះ គង់ ហ៊ឹង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខផ្លូវបេតុង ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ គង់ សីហា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សម្ភារៈបាត់បង់ ទូរសព្ទ៏ម៉ាក I phone X mas ពណ៍ទឹកមាស ចំនួន០១គ្រឿង ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង០២ និង៣០នាទី រំលងអាធ្រាត មុនពេលកើតហេតុជនរងគ្រោះបានសាកថ្មទូរសព្ទ៍នៅក្នុងផ្ទះក្បែរបង្អូច លុះពេលភ្ញាក់ឡើងក៍បានបាត់ទូរសព្ទ៏របស់ខ្លួន រួចក៍បានស្រែកឆោឡោ លុះមកដល់ ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ឈ្មោះ គង់ វណ្ណា ភេទប្រុស អាយុ៣១ឆ្នាំ ដែលត្រូវជាបងប្រុសបង្កើតរបស់ជនរងគ្រោះបានប្រាប់  ជនរងគ្រោះថា យប់មិញឃើញជនសង្ស័យឈ្មោះ គង់ ហ៊ឹង ឈនៅក្បែរបង្អូច ផ្ទះរបស់ខ្លួន ភ្លាមនោះជនរងគ្រោះ និងឈ្មោះ គង់ វណ្ណា ក៍ បានដើររកជនសង្ស័យ លុះមកដល់វេលាម៉ោង១៧ និង៣០នាទីថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០១៩ ក៍បានប្រទះឃើញជនសង្ស័យ ឈ្មោះ គង់ ហ៊ឹង នៅចំ​ណុចខាងលើក៍បានឃាត់ខ្លួនប្រគល់ជូនសម្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅតែម្ដង ។

យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងចម្លើយសាររបស់ជនសង្ស័យ ថាខ្លួនពិតជាបានធ្វើសកម្មភាពលួចយកទូរសព្ទ៏ដៃរបស់ជនរងគ្រោះពិតប្រាកដនោះ។ បច្ចុប្បន្ន​ជនរសង្ស័យខាងលើឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

Facebook Comments
Loading...