ក្រុមហ៊ុន អង្គរលែន បន្ទាយស្រី មានច្បាប់អនុញ្ញាតិត្រឹមត្រូវ គ្មានការបិទដូចសារពត៌មានចុះផ្សាយឡើយ

0
2465

ខេត្តសៀមរាប ៖ តំណាងក្រុមហ៊ុន អង្គរលែនម៉ាក្ស បានចេញមុខបកស្រាយថា គម្រោងអភិវឌ្ឍ របស់ក្រុមហ៊ុន អង្គរលែន បន្ទាយស្រី មានច្បាប់អនុញ្ញាតិត្រឹមត្រូវ ហើយក៏គ្មានការបិទដូចសារពត៌មានចុះផ្សាយនៅឡើយដែរ បន្ទាប់ពីក្រុមការងារសាលាខេត្តសៀមរាប ចុះផ្អាកបណ្តោះអាសន្នគម្រោងបុរីមួយចំនួននៅក្នុងស្រុកបន្ទាយស្រី និងស្រុកប្រាសាទបាគង ជាបណ្តោះអាសន្នកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នោះ ។

គម្រោងបុរីអង្គរលែនម៉ាក្ស ស្ថិតក្នុងភូមិសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។បន្ទាប់ពីមានការស្នើសុំអោយផ្អាកសកម្មភាពបណ្តោះអាសន្ននេះ អ្នកគ្រប់គ្រងគម្រោងបុរីអង្គរ លែនម៉ាក្ស អ្នកនាងមុយ ណារ៉ា និងអ្នកនាង ឆយហ្រី្វដា បានអះអាងនារសៀលថ្ងៃទី៣១ ខែឧសភាឆ្នាំ២០១៩នេះថា គម្រោងអាជីវកម្មរបស់ក្រុមហ៊ុន គឺមានច្បាប់អនុញ្ញាតិត្រឹមត្រូវ មិនបានផ្អាកដូចបណ្តាញសារពត៌មានផ្សព្វផ្សាយនោះទេ។  ក្រុមហ៊ុនបានបង្ហាញលិខិតអនុញាតិ ជូនទៅសាលាខេត្តសៀមរាបរួចរាល់ហើយដែរ ដើម្បីបញ្ចាក់អំពីភាពស្របច្បាប់នៃដំណើរការអភិវឌ្ឍន៏នៃគម្រោងនេះ តាមរយះលិខិតអនុញាតិពីអាជ្ញាធរដែនដី លើកផ្លាកផ្សព្វផ្សាយ ឈូសឆាយ បើកប្រពន្ឋផ្លូវ រៀបចំពុះដីឡូតិ និង ឯកសារផ្លូវច្បាប់ផ្សេងៗទៀត។ បច្ចុប្បន្ន គម្រោងមានសកម្មភាពត្រឹមតែឈូសឆាយដី រៀបដីអោយស្អាត បើកប្រពន្ឋផ្លូវនៅឡើយទេ មិនទាន់មានសកម្មភាពសាងសង់គម្រោងផ្ទះវិឡា ល្មើសទៅនិងបទបញ្ជានៅឡើយដែរ។

ចំណែកគម្រោងសាងសង់ជាផ្ទះវិឡាខ្មែរ និងគម្រោងផ្សេងៗទៀត ក្រុមហ៊ុនកំពុងដំណើរការស្នើសុំច្បាប់បន្តទៅមន្ទីរដែនដី និងខេត្ត សង្ឃឹមនឹងទទួលបានច្បាប់អនុញាតិសាងសង់ ដោយការយោគយល់ ជួយសម្រួល ពីអាជ្ញាធរដែនដី ជូនក្រុមហ៊ុនក្នុងពេលឆាប់ៗខាងមុខនេះ។ទន្ទឹមនឹងនេះផងដែរក្រុមហ៊ុនស្នើសុំអោយជួយពន្លឿនកាត់ប្លង់នៅអាជ្ញាធរមូលដ្ឋាន ឃុំដល់ស្រុក កុំអោយចំណាយពេលយូរខ្លាំងពេក ព្រោះអាចធ្វើអោយរាំងស្ទះដល់ការស្នើសុំច្បាប់កាត់ប្លង់រឹង និងប្លង់សាងសង់គម្រោងផ្សេងៗទៀត បើការចំណាយពេលត្រឹមស្រុករហូតដល់៤ខែ តើត្រូវចំណាយពេលប៉ុន្មានខែទៀត ដើម្បីទទួលបានប្លង់រឹង និងប៉ុន្មានខែទៀតដើម្បីបានសិទ្ឋស្របច្បាប់សាងសង់គម្រោងផ្ទះ? បើការស្នើសុំច្បាប់យូរម្លឹងៗ ហើយអាងអី ចុះទៅគម្រាមបិទ មិនអោយធ្វើអាជីវកម្ម ធ្វើអោយគម្រោងបុរីនីមួយៗ ខូចកេរ្តិឈ្មោះ ខូចទីផ្សារតើមានក្រុមហ៊ុនឯណាមានកំលាំងចិត្ត ហ៊ានមកអភិវឌ្ឍក្នុងខេត្តនេះទៀត !

អាជ្ញាធរគួរតែមាននិតិវិធី ដោយកោះអញ្ជើញក្រុមហ៊ុនវិនិយោគ អោយចូលខ្លួន យកឯកសារ និងលិខិតស្នាមផ្សេងៗមកបង្ហាញជូនអាជ្ញាធរខេត្ត មិនត្រូវប្រកាសបិទឆៅៗ តាមមាត់បញ្ជា ដោយគ្មានការស៉ើបអង្កេតអោយច្បាស់លាស់ គ្មានសំបុត្រជូនដំណឹង គ្មានសាលក្រមរបស់ខេត្តនោះទេ ។អាជ្ញាធរខេត្ត ត្រូវតែលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគក្នុងស្រុក ដើម្បីជាកំលាំងចិត្តអោយអភិវឌ្ឍអោយបានល្អទៅតាមគម្រោងប្លង់មេ និងគោលនយោបាយអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ដែលតែងតែយកវិស័យឯកជនជាដៃគូជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេស ។

សូមជួយលើកទឹកចិត្តដល់ក្រុមហ៊ុនដែលបានខិតខំប្រឹងប្រែង មកអភិវឌ្ឍក្នុងទឹកដីសៀមរាប តាមរយះគម្រោងអភិវឌ្ឍអង្គរលែនម៉ាក្ស និងជួយដល់ការអភិវឌ្ឍយ៉ាងច្រើន ជាពិសេស លើកស្ទួយវិស័យទេសចរណ៏ បង្កើនលំនៅដ្ឋាន សម្រាប់អ្នកមានចំណូលទាប សាងសង់រំលេចដោយរចនាបទខ្មែរទំនើបជាច្រើនម៉ូដ និងកសាងហេដ្ឋារចនាសម្ពន្ឋ័សង្គម ជាពិសេសនឹងជួយបង្កើតការងាររាប់ពាន់កន្លែង ដល់ប្រជាជនក្នុងតំបន់ និងជំរុញលើកស្ទួយសេដ្ឋកិច្ចគ្រួសាររបស់ប្រជាជនក្នុងស្រុកបន្ទាយស្រីអោយបានល្អប្រសើរ៕

Facebook Comments
Loading...