កីឡាករកម្ពុជា២រូបគឺមឿង សុខហ៊ុច និងព្រឿង សុជាតិ ស្វាគមន៍កីឡាករថៃសុំសាកស្នៀត​គុន

0
1079

ភ្នំពេញ ៖ កីឡាករកម្ពុជា២រូបគឺកីឡាករជើងខ្លាំងមឿង សុខហ៊ុច អ្នកប្រដាល់នៃក្លិបពុទ្ធសេរីវង្ស​កីឡា​ពោធិសែនជ័យ ជួបកីឡាករថៃផេតក្លា ស៊ីត.ថាន់វ៉ាឡេក ខណៈកីឡាករជើងខ្លាំងស្រករក្រោយព្រឿង សុ​ជាតិ អ្នកប្រដាល់រប​ស់​សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ជួបកីឡាករភូតាក់វ៉ាន់ ប៉េឡេបុរីរ៉ាំ អ្នកប្រដាល់ជនជាតិថៃមកសុំសាក​ស្នៀត​គុន នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩នេះ។

កីឡាករមឿង សុខហ៊ុច ត្រូវជួបជាមួយកីឡាករថៃផេតក្លា ស៊ីត.ថាន់វ៉ាឡេក ក្នុងប្រភេទ​ទម្ងន់​៦៥គីឡូក្រាម។ បើតាមអ្នកផ្គូរផ្គងកីឡាប្រដាល់បានឲ្យដឹងថា កីឡាករថៃម្នាក់នេះ​ជាជើង​ខ្លាំង​នៅស្រុកថៃ គេចេះប្រើក្បាច់គ្រប់ស្នៀតពិសេសគឺស្នៀតចាប់កាច់ផ្តួល ដែលមានភាព​ល្បី​ល្បា​ញរហូត​មកដល់ស្រុកខ្មែរ កីឡាករល្មមៗមិនអាចឈរជើងលើសង្វៀនជាមួយគេបាន៥ទឹក​នោះ​ទេ​។

ចំណែកកីឡាករកម្ពុជាមឿង សុខហ៊ុច មិនចាញ់កីឡាករថៃនោះឡើយគេ​ជាអ្នកលេង​ស្នៀត​កែង និងជង្គង់ ដែលធ្វើឲ្យគូរ​ប្រ​កួតរបស់ខ្លួន ពិបាកទប់ទល់ និង​ជាស្នៀតសម្រាប់ផ្ដួល គូរប្រ​កួត​​ដ៍អស្ចាររបស់គេទៀតផង។ ស្នៀត​ជើង​ទាត់ និង​ជង្គង់របស់​មឿង សុខហ៊ុ​ច ល្អ​ហើយ​ខ្លាំង​ណាស់បើកណ្តាប់ដៃវាយចេញហើយ ជើងទាត់ក៍ទៅតាមពីក្រោយដែរ។ ប៉ុន្តែ​យ៉ាងណា មឿង សុខហ៊ុ​ច ក៏​មាន​ចំ​ណុច​ខ្សោយខ្លះ​ដែរ គឺត្រង់​គេ​វាយ​ចេញ​រាងយឺតបន្តិចប៉ុណ្ណោះ តែចេញ​មួយៗ​ច្បាស់ចំ​គោលដៅបានល្អ។ ចាំមើលរវាង​កី​ឡាក​រកម្ពុជាមឿង សុខហ៊ុច និងកីឡាករថៃផេតក្លា ស៊ីត.ថាន់វ៉ាឡេក នេះនណាជាអ្នកឈ្នះ?។

ដោយឡែកកីឡាករព្រឿង សុជាតិ ត្រូវជួបជាមួយកីឡាករថៃភូតាក់វ៉ាន់ ប៉េឡេបុរីរ៉ាំ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម អ្នកប្រដាល់ទាំងពីរនាក់នេះមិនដែលធ្លាប់ជួបគ្នាទេកាល​ពី​កន្លងមក ហើយក៍មិនមានប្រភពណាដឹងថាកីឡាករថៃម្នាក់នេះមានស្នៀតប្រ​យុត្តិរបស់គេ​ខ្លាំង​ប៉ុណ្ណានោះដែរ។

ចំណែកកីឡាករកម្ពុជាព្រឿង សុជាតិ ត្រូវ​គេ​ប្រដូច​ថា​ជាគោ​ឡើង​ក​ស្រករ​ក្រោយ​ ដោយ​សារតែ​ស្នៀត​ប្រកួ​ត​របស់​គេ​រស់​ទាំងដៃ​ទាំង​ជើង​នៅពេលប្រកួតម្តងៗ​នោះ ហើយគេមិនខ្លាចញញើតចំពោះគូប្រកួតរបស់គេឡើយ។ ព្រោះកីឡាកររូបនេះគ្រប់​ពេល​​ឡើងរេញ គេ​មិន​ដែល​ប្រហែស​នោះ​ឡើយ ​ហើយ​គេ​បាន​សន្យាថា​ឡើង​រេញ​ប្រកួត​មិន​លក់តម្លៃ​ខ្លួននោះទេ កុំ​ឱ្យ​មាន​​​ការ​រិះគន់​ដូច​កី​ឡាករដទៃដែល ធ្លាប់ប្រកួតមិនប្រក្រតី​ពីមុន​មក​នោះ​​។ ចាំមើ​លការ​ប្រ​កួតនេះព្រឿង សុជាតិ ជាអ្នកឈ្នះឫកីឡាករថៃភូតាក់វ៉ាន់ ប៉េឡេបុរីរ៉ាំ?៕

Facebook Comments
Loading...