កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំងឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

0
966

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ស្រីចំនួន០១នាក់ ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនកាលពីវេលាម៉ោង១៧ និង៣០នាទី ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះខ្ទមគ្មានលេខ ផ្លូវលំ ភូមិកន្លែងគល់ សង្គាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យ១.ឈ្មោះ ណន និត ភេទប្រុស អាយុ៥២ឆ្នាំ ជននជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិកន្លែងគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។២.ឈ្មោះ ផេង វិសាល ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិខ្នា ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។៣.ឈ្មោះ ភឺន ថាំង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅ ភូមិកន្លែងគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។៤.ឈ្មោះ ហៀ វត្តី ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកន្លែងគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សម្ភារៈដកហូត១.ក្រាមពណ៌សថ្លា(មានតម្រុយសង្ស័យជាគ្រឿងញៀន)ចំនួន ០៦កញ្ចប់ថង់តូច។២.កាបូបស្ពាយពណ៌ខ្មៅចំនួន០១។៣.ថង់ប្លាស្ទីកសម្រាប់ច្រកគ្រឿងញៀនមួយចំនួន។៤.ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។៥.ដែកមូលចុងស្រួច ពណ៌ក្រហមលាយសចំនួន ០១។៦.ទូរស័ព្ទម៉ាកអាយខល ពណ៌ប្រហម+សចំនួន ០១គ្រឿង។៧.ដាវកែច្នៃដងដែកមានស្រោមឈើបិតស្កុតពណ៌ខ្មៅចំនួន ០១ដើម។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង បានចេញល្បាតក្នុងភូមិសាស្ត្រ លុះដល់វេលាម៉ោង១៧ និង៣០នាទី មានប្រជាពលរដ្ឋល្អបានមករាយការណ៍ថា មានករណីជួញដូរគ្រឿងញៀននៅត្រង់ចំណុចផ្ទះខ្នម ស្ថិតក្នុង ភូមិកន្លែងគល់ សង្គាត់ពន្សាំង ភ្លាមនោះកម្លាំងសមត្ថកិច្ចយើងក៏ទៅដល់កន្លែងកើតហេតុ ប្រទះឃើញជនសង្ស័យទាំង០៤នាក់ខាងលើ កំពុងធ្វើសកម្មភាពជួញដូរនិងប្រើ់ប្រាស់គ្រឿងញៀន ហើយសម្ថកិច្ចយើងបានឆែកឆេររកឃើញក្រាមពណ៌សថ្លាចំនួន ០៦កញ្ចប់ថង់តូច ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ថង់ប្លាស្ទីកសម្រាប់ច្រកគ្រឿងញៀនមួយចំនួន និងដាវកែច្នៃចំនួន ០១ដើម។

ក្រោយពីសមត្ថកិច្ចប្រមូលភស្តុតាងទាំងអស់នោះរួចមក ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំងដើម្បីធ្វើការសាកសួរ និងបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តទៅតាមផ្លូវច្បាប់៕

Facebook Comments
Loading...