ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ“A”បានគ្រងតំណែងជើងឯកពានTiger Street Football Festival 2019

0
1390

ភ្នំពេញ ៖ ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ“A”បានក្លាយជាម្ចាស់ជើងឯកនៃព្រឹត្តិការណ៍ការប្រកួត Tiger Street Football Festival 2019 ទូរទាំងប្រទេសជាលើកដំបូង បន្ទាប់ពីបានយកឈ្នះក្រុម Rolling FC ដោយលទ្ធផល២ទល់១នៅវគ្គផ្តាច់ព្រ័ត្រ។

ក្នុងការឈ្នះជើងឯកនេះសម្រាប់ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ“A”បានបំបែកកំណត់ត្រាថ្មីនៃព្រឹត្តិការណ៍ការប្រកួត Tiger Street Football Festival រយៈពេល៧ឆ្នាំ ដែល៦លើកកន្លងមកមានតែក្រុមនៅក្នុងក្រុងភ្នំពេញប៉ុណ្ណោះដែលដណ្តើមបានពាននេះ ហើយក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ“A”ដែលឈ្នះពានក្នុងឆ្នាំនេះនឹងមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់ពិភពលោក គឺកីឡាករបាល់ទាត់ Ronaldinhoនៅទីក្រុងរីយូ “Rio Grande do Sul” ប្រទេសប្រេស៊ីលទៀតផង។

ព្រឹត្តិការណ៍ការប្រកួត Tiger Street Football Festival 2019 ទូរទាំងប្រ​ទេសនេះមានការចូលរួមទស្សនា និងប្រគល់ពានរង្វាន់ដោយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ផងដែរ។

គួរបញ្ជាក់ថា កាលនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ“A”យកឈ្នះក្រុមPisnoka Construction ដោយលទ្ធផល២ទល់០ ខណៈក្រុម Rolling FC ក៏យកឈ្នះក្រុម Vandasak “C” ដោយលទ្ធផល២ទល់១ ចំណែកក្រុមVandasak“C”ទទួលបានចំណាត់ថ្នាក់លេខ៣ ដោយយកឈ្នះលើក្រុមPisnoka Construction ដោយលទ្ធផល៧ទល់០ នៅវគ្គផ្តាច់ព្រ័ត្រ។

ចំពោះរង្វាន់ជើងឯកទូទាំងប្រទេសក្រុមគ្រងតំណែងជើងឯកក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ“A ទទួលបានពាន១ មេដាយមាស និងប្រាក់រង្វាន់១៥០០០ ដុល្លារអាមេរិក ក្រុមជើងឯករងបានលើក្រុម Rolling FC ទទួលមេដាយប្រាក់ និងប្រាក់រង្វាន់ ៥០០០ ដុល្លារអាមេរិក ក្រុមជាប់ចំណាត់ថ្នាក់លេខ៣ក្រុម Vandasak “C” ទទួលមេដាយសំរឹទ្ធ និងប្រាក់រង្វាន់២៥០០ដុល្លារអាមេរិក រីឯក្រុមជាប់ចំណាត់ថ្នាក់លេខ៤ ក្រុម​Pisnoka Construction ទទួលបានប្រាក់រង្វាន់១០០០ ដុល្លារអាមេរិក។

ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមាឲនដើមកំ​ណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ www.facebook.com/TigerBeerKH ពិសាដោយការទទួលខុសត្រូវ៕

Facebook Comments
Loading...