ក្នុងថ្ងៃទទួលបាននូវចំណងដៃថ្មី គឺកូនស្រីទី២ដ៏ស្រស់ស្អាត លោកគឹម ចាន់រតនា ម្ចាស់ក្រុមហ៊ុន LYKលក់បញ្ចុះតំលៃ២០០០ដុល្លារ ក្នុងមួយឡូត៍រយៈពេល៣ថ្ងៃ

0
1047

ភ្នំពេញ ៖ អ្នកនិពន្ធបទចម្រៀង Original Sogn និងជាម្ចាស់ក្រុមហ៊ុន LYK គឹម ចាន់រតនា ហើយជាអ្នក និពន្ធឱ្យ ម៉ារ៉ា ប៊ុណ្ណា លក់ដីឡូត៍ ទទួលបាននូវចំណងដៃថ្មី គឺកូនស្រីទី២ ដ៏ស្រស់ស្អាត បាន Suprised ភរិយា ដោយជូននូវរថយន្ត ឡង់គ្រីស័រ 570 ដ៏ថ្មីស្រឡាង មួយគ្រឿង និងលក់បញ្ចុះតំលៃ២០០០ដុល្លារ ក្នុងមួយឡូត៍។

លោកគឹម ចាន់រតនា ដែលជាអ្នកសិល្បៈដែរនោះ ក៏បានអោយដឹងថា ពីមុនលោកជាអ្នកនិពន្ធបទភ្លេងថ្មីៗ អោយ លោក ម៉ារ៉ា ប៊ុណ្ណា។ ក្រោយមកលោកក៏បានងាកមកចាប់យកផ្នែក អចលនទ្រព្យនេះ បានរយៈពេលជាង២ឆ្នាំមកហើយដែរ។ ដោយមានទំនុកជាមួយគ្នា ទើបធ្វើអោយលោក សហការជាមួយ បងប្រុស ម៉ារ៉ា ប៊ុណ្ណា ក្នុងជំនួញដីធ្លីនេះតែម្តងទៅ។ ចំពោះវិស័យសិល្បៈ លោកនៅតែស្រលាញ់ដដែល ព្រោះតែវិស័យសិល្បៈនេះហើយ ទើបធ្វើអោយលោក រីកចម្រើនដល់សព្វថ្ងៃនេះ។

លោកគឹម ចាន់រតនា ក៏បានរៀបរាប់ពីដំណើរជីវិតដ៏ជូរចត់ កម្សត់កម្រ ជាមួយភរិយា មុននិងបានដូចសព្វថ្ងៃនេះថា ពីមុនលោកជាអ្នកចម្រៀង តាមរោងការ ជាមួយភរិយា ហើយតែងតែជិះម៉ូតូ ឌុបប្រពន្ធទៅច្រៀង កម្មវិធីការគេ ឆ្លងខេត្តឆ្ងាយៗ ពេលដែលច្រៀងចប់ ត្រូវត្រឡប់មកផ្ទះវិញទាំងយប់ ហើយត្រូវឌុបប្រពន្ធ មកវិញ ដោយលោក ត្រូវយកក្រមា ចងប្រពន្ធ ជាប់និងខ្លួន ព្រោះប្រពន្ធ ច្រៀងអស់កំលាំង ហើយត្រូវដេកតាមម៉ូតូ គឺមានតែវិធីសាស្រ្ត ចងប្រពន្ធនេះទេ ដែលជាជម្រើស ដ៏ល្អបំផុតនោះ។

ក្រោយមកទៀតលោក គឹម ចាន់រតនា បានចាប់យកជំនួញដីធ្លី ក៏ចេះតែកើនពីមួយគម្រោងទៅមួយគម្រោង រហូតមានអ្នកគាំទ្រយ៉ាងច្រើន ហើយបន្តដាក់ចេញនូវដីឡូត៍ ចំនួន ១២៦ ឡូត៍ លក់ជូនដល់បង្អូនអតិថិជន ក្នុងតំលៃចាប់ពី ៣៩៨០ដុល្លារឡើង ដោយដីមានទំហំ ចាប់ពី ៥គុណ២០ ផងដែរ។ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃភរិយា របស់លោកបានសម្រាលបុត្រីនេះ គម្រោងដីឡូត៍ របស់លោក គឺលក់បញ្ចុះតំលៃ រហូតដល់ទៅ២០០០ដុល្លារ ក្នុងមួយឡូត៍ គ្រប់ទំហំទាំងអស់។ លោកបន្តថា ដីដែលលោក និងប្អូនប្រុស ពុះឡូត៍នេះ គឺសំដៅចង់អោយបងប្អូនប្រជាពលរដ្ឋ មានឪកាសនៃការចំណេញ ដោយរកតំបន់ណាដែលនៅជិតរោងចក្រ។ ទិញភ្លាមគឺចំណេញភ្លាម តែក្នុងរយៈពេល២ឬ៣ខែប៉ុណ្ណោះ និងមានជូនប្លង់រឹង។

សូមបញ្ជាក់ថា គម្រោងដីឡូត៍ ក្រុមហ៊ុន LYK គឹម ចាន់រតនា និង ម៉ារ៉ា ប៊ុណ្ណា ស្ថិតនៅ ភូមិសោកម៉ោក ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ច្រកចូលតាមវត្តល្វា មានចម្ងាយតែ១៨គីឡូម៉ែត្រ ពីរង្វង់មូលចោមចៅ។ លក្ខណៈពិសេសដ៏ល្អឥតខ្ចោះនៃដីឡូត៍ ស្ថិតនៅជាប់ផ្លូវរដ្ឋ ១៥ម និងចំងាយពីផ្លូវជាតិលេខ៣ តែ៥០ម៉ែត្រប៉ុណ្ណោះ ទិញភ្លាមសង់ផ្ទះភ្លាម ឬ ទិញភ្លាមលក់ចំណេញ ភ្លាមៗ! ហើយលោកអ្នកនឹងទទួលបាននូវរង្វាន់ ដូចជាម៉ូតូ និងរថយន្ត LEXUS ថ្មីស្រស់ស្អាតថែមទៀតផងដែរ ជាមួយ គម្រោង លក់ដីឡូត៍ ក្រុមហ៊ុន LYK គឹម ចាន់រតនា និង ម៉ារ៉ា ប៊ុណ្ណា។ លោកអ្នកអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 078 41 0003 / 0974410003 / 010 41 0003 / 069 456 266 / 012 456 266៕

Facebook Comments
Loading...