ជនសង្ស័យ៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណី​ជួញ​ដូរ​រក្សាទុក​ សម្រួល​ផ្ដល់​ទីតាំង​ និង​ប្រើ​ប្រាស់​​ដោយខុសច្បាប់នូវសារធាតុញៀន

0
955

ភ្នំពេញ ៖ ជនសង្ស័យចំនួន ០៩នាក់ ត្រូវបានកម្លាំងផ្នែក​ជំនាញ​ សហការណ៍ជាមួយកម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពញាពន់​ ធ្វើការឃាត់ខ្លួន ក្នុងករណី​ជួញដូរ​ រក្សា​ទុក​ សម្រួល​ផ្ដល់​ទីតាំង​ និង​ប្រើ​ប្រាស់​ដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង១១ និង៣០នាទី នាថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅចំណុច​ផ្លូវ១៥១​ ភូមិបឹង​ សង្កាត់​ពញ្ញាពន់​ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៩នាក់នេះទី១.ឈ្មោះ យ៉ុង​ លី​ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិន​ពិតប្រាកដ​ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវ​បេតុង​ ភូមិធំ​ត្បូង​ ​សង្កាត់​ពញ្ញាពន់​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានីភ្នំពេញ។ ទី២.ឈ្មោះ យ៉ុង​ តាក់​ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ដែក​ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវ​លំ​ ​ភូមិ​ដំណាក់​ត្រាច​ ឃុំ​ក្សេម​ក្សាន្ត​ ស្រុក​ឧដុង្គ​ ខេត្ត​កំពង់​ស្ពឺ​។

ទី៣.ឈ្មោះ យ៉ុង​ ចាន់​នី ភេទស្រី​ អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ពិតប្រាកដ​ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវ​បេតុង​ ភូមិធំ​ត្បូង​ ​សង្កាត់​ពញាពន់​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានីភ្នំពេញ។ ទី៤.ឈ្មោះ គួន​ ចាន់​លី​ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវ​បេតុង​ ភូមិធំ​ត្បូង​ ​សង្កាត់​ពញាពន់​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានីភ្នំពេញ។ ទី៥.ឈ្មោះ​ ធន​ សីហា​​ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិនពិតប្រាកដ​ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវ​បេតុង​ ភូមិ​ត្រពាំង​អំពិល​​ ​សង្កាត់​ពន្សាំង​​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានីភ្នំពេញ។ ទី៦.ឈ្មោះ​ ស្ដើង​ ចាន់​នី​ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​ មានទីលំនៅ ផ្ទះគ្មានលេខ​ ផ្លូវ​លំ​​ ភូមិរំលេច​ ឃុំ​ទួល​ព្រិច​ ស្រុក​អង្គស្នួល​ ខេត្ត​កណ្ដាល​។

​       ទី៧.ឈ្មោះ ផល​ រ៉ាវី​ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​​ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវ​លំ​​ ភូមិរំលេច​  ឃុំ​ទួល​ព្រិច​ ស្រុក​អង្គស្នួល​ ខេត្ត​កណ្ដាល​។ ទី៨.ឈ្មោះ​ ផាន់​ រតនៈ​ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ដែក​​ មានទីលំ​នៅ ផ្ទះគ្មានលេខ ផ្លូវ​លំ​​ ភូមិស្វាយ​​  ឃុំ​ឈ្វាំង​​ ស្រុក​ពញាឮ​ ខេត្ត​កណ្ដាល​។ និងទី៩.ឈ្មោះ ឆន​ រស្មី​ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ​​​ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវ​លំ​​ ភូមិត្រពាំងរបង​ ឃុំ​ជ្រៃ​លាស់​​ ស្រុក​ពញាឮ​​ ខេត្ត​កណ្ដាល​។

សម្ភារៈដកហូត​១.ក្រាម​ពណ៌​ស​ថ្លា​មាន​តម្រុយ​ជាគ្រឿង​ញៀន​ចំនួន​ ០៧កញ្ចប់​ថង់​តូច​។

២.កាបូប​ពណ៌ស​ ចំនួន​០១។​ ៣.​ថង់​ប្លាស្ទិក​សម្រាប់​ច្រក​គ្រឿង​ញៀន​ មួយ​ចំនួន។ ៤.ឧបករណ៍​សម្រាប់​ប្រើ​ប្រាស់​គ្រឿង​ញៀន​ មួយ​ចំនួន​។ ៥.បន្ទះ​ស្លាក​លេខ​ ភ្នំពេញ​១CC-៣៣៩០​ ចំនួន​០១សន្លឹក​។ ៦.លោហៈ​ធាតុ​ពណ៌​លឿង​ទុំ(ខ្សែ​ដៃ)​ ចំនួន​០១​ខ្សែ​។ ៧.ទូរស័ព្ទ​ចំនួន​ ០២គ្រឿង​។ ៨.ម៉ូតូម៉ាក​ ហុង​ដា​វ៉េវ​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ បន្ទាយមានជ័យ​១C-៩៤០២​ ចំនួន​០១គ្រឿង​ និង​មួយ​គ្រឿង​ទៀត​ម៉ាក​ ស៊ុយ​ស៊ូ​គី​និច​ ពណ៌ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​១GA-៤៣៨២​ ចំនួន​០១គ្រឿង​។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងផ្នែក​ជំនាញ​ នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​​ សហការណ៍ជាមួយកម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ពញាពន់​ បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ចំនួន​០២​ ដែល​មាន​ឈ្មោះ​ ផល​ រ៉ាវី​  ភេទ​ប្រុស​ ​អាយុ​២៩ឆ្នាំ​ និង​ឈ្មោះ​ ស្ដើង​ ចាន់​នី​ ភេទ​ប្រុស​ អាយុ​២៨ឆ្នាំ​ ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ូ​គី​និច​ ពណ៌ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​១GA​-៤៣​៨២​ ចំនួន​០១គ្រឿង​ ដោយ​មាន​ការ​សង្ស័យ​កម្លាំង​សមត្ថកិច្ច​យើង​ហៅឲឈប់ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យ​ ឆែក​ឆេរ​ រកឃើញ​ក្រាម​ពណ៌​ស​ថ្លា​ មាន​តម្រុយ​ជាគ្រឿង​ញៀន​ចំនួន​០១​កញ្ចប់​ថង់តូច​ ភ្លាមនោះកម្លាំង​យើង​ក៏​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ខាង​លើ​មកប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ពញាពន់​។

ប្រភពដដែលបានឲ្យដឹងទៀតថា បន្ទាប់​​ពីមាន​ចម្លើយ​សារភាព​ពី​ជនសង្ស័យ​ទាំង​ពីរ​ខាង​លើ​ ថា​ខ្លួន​បាន​ទិញ​គ្រឿង​ញៀន​ពី​ឈ្មោះ​ យ៉ុង​ លី​ ភេទ​ប្រុស​ អាយុ​២១ឆ្នាំ​ មុខ​របរ​មិន​ពិត​ប្រាកដ​ មាន​ទីលំនៅ​ ផ្លូវ​លំ​ ភូមិ​ធំ​ត្បូង​ សង្កាត់​ពញាពន់​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​ នឹងដោយ​មាន​ការឯក​ភាព​ និង​​សម្របសម្រួល​ ពីលោក​ កុល​ បុន​ ព្រះរាជ​អាជ្ញា​រង​ នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​អនុញ្ញាត​ឲ្យ​កម្លាំង​សមត្ថកិច្ច​យើង​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់​​ទៅ​ចង្អុលបង្ហាញ​ទី​តាំង​ ជួញដូរ​គ្រឿង​ញៀន​ខាង​លើ​ ថ្ងៃ​ខែ​ឆ្នាំ​ដដែល​ លុះវេលា​ម៉ោង​ប្រហែល​១៤​ និង​៣០នាទី​ កម្លាំង​យើង​បាន​ធ្វើ​ឃាត់​ខ្លួន​ជនសង្ស័​យ​​ចំនួន​០៧​ផ្សេងទៀត​ ១.ឈ្មោះ​ យ៉ុង​ លី​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ទី​២.ឈ្មោះ​ យ៉ុង​ ចាន់​នី​ ភេទ​ស្រី​ អាយុ​១៨ឆ្នាំ​ ទី​៣.ឈ្មោះ​ យ៉ុង​ តាក់​ ភេទ​ប្រុស​ អាយុ​២៨ឆ្នាំ​ ទី៤.ឈ្មោះ​ ឆន​ រស្មី​ ភេទ​ប្រុស​ អាយុ​១៩ឆ្នាំ​ ទី​៥.ឈ្មោះ​ ផាន់​ រតនៈ​ ភេទ​ប្រុស​ អាយុ​២៥ឆ្នាំ​ ទី៦.ឈ្មោះ​ ធន​ សីហា​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ និង​ទី​៧.ឈ្មោះ​ គួន​ចាន់​លី​ ភេទ​ប្រុស​ អាយុ​២០ឆ្នាំ​ រួមនិង​វត្ថុ​តាងយកមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់៕

Facebook Comments
Loading...