បើករថយន្តថយក្រោយប៉ះរថយន្តគេម្ខាងទៀតតែសំណាងល្អមិនមានគ្រោះថ្នាក់ដល់ជីវិតមនុស្ស

0
1327

ភ្នំពេញ ៖ បើករថយន្តថយក្រោយប៉ះរថយន្តគេម្ខាងទៀតកំពិតមុខមួយចំហៀង តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់ជីវិតមនុស្ស កាលពីវេលាម៉ោង០៦ និង៣០នាទីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចមុខមន្ទីរបក្សខណ្ឌព្រែកព្នៅ (មន្ទីរបក្សចាស់) លើផ្លូវជាតិលេខ៥ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្តបង្កក្នុងហេតុការណ៍នេះម៉ាក HINO ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3C-0304 ធ្វើដំណើរលើផ្លូវបេតុង (ថយក្រោយ) ក្នុងទិសដៅពីលិចទៅកើត អ្នកបើកបរគេចខ្លួនបាត់ក្រោយកើតហេតុ។រថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-5847 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង បើកបរដោយឈ្មោះ ជិន សុភី ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិពង្រ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយរថយន្ត HYU​N​DAI ពណ៌ស បានជ្រុលចង្កូតទៅប៉ះរថយន្តមួយគ្រឿងទៀតម៉ាក KAMAZ ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 3C-7759 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង បើកបរដោយឈ្មោះ ប៉ូន មិនា ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពដដែលបន្តថា រថយន្តបង្កខាងលើធ្វើដំណើរលើផ្លូវបេតុង (ថយក្រោយ) ក្នុងទិសដៅពីលិចទៅកើតលុះមកដល់កន្លែងកើតហេតុ ក៏បានបុកជាមួយរយន្តរងគ្រោះ ហើយរយន្តរងគ្រោះក៍បានជ្រុលចង្កូតទៅប៉ះរថយន្តមួយគ្រឿងទៀតតែម្តង។

ក្នុងករណីនេះបណ្តាលអោយ ខូចខាត រថយន្តស្រាល ០២គ្រឿង ធ្ងន់០១គ្រឿង។ មូលហេតុបណ្តាលមកពីរថយន្ត HINO ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3C-03​04 ថយក្រោយចេញពីផ្លូវបេតុងខ្វះការប្រុងប្រយ័ត្ន។ ក្រោយកើតហេតុរយន្តបង្ក និងរថយន្តរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក រងចាំដោះស្រាយគ្នានៅពេលក្រោយ៕

Facebook Comments
Loading...