កីឡាករកម្ពុជា២នាក់ ឡើងដណ្តើមប្រាក់លានជាមួយកីឡាករថៃ

0
1060

ភ្នំពេញ ៖ កីឡាករសួន ចាន់នី អ្នកប្រដាល់របស់ក្លិបបក្សីស្លាបដែក ជួបកីឡាករថៃនុមស្ទឹក ស.រ៉ូតឆៃ ខណៈកីឡាករថា សារុន អ្នកប្រដាល់នៃពុទ្ធសេរីវង្សពោធិសែនជ័យ ជួបកីឡាករភិតណាមអេក ស.ស.ប៉ាកន ដើម្បីដណ្តើមប្រាក់លាននៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ។

កីឡាករសួន ចាន់នី ត្រូវជួបជាមួយកីឡាករថៃឈ្មោះ នុមស្ទឹក ស.រ៉ូតឆៃ ក្នុងប្រភេទ​ទម្ងន់៦០គីឡូក្រាម អ្នកទាំងពីមិនធ្លាប់ជួបគ្នាទេក្នុងការដណ្តើមប្រាក់លាននេះ។ មួយរយះចុងក្រោយនេះក្នុង​ពិភព​​ប្រដាល់ គ្មាន​អ្នកណា​មិន​ស្គាល់ស្នាដៃ និង​កេរ្តិ៍​​ឈ្មោះ​របស់​កីឡាករសួន ចាន់នី នោះ​ឡើយ បើ​ទោះ​ជា​សមត្ថភាព​របស់​គេ នៅ​មិនទាន់​ដូច​កីឡាករ រៀមច្បងដែលល្បីកន្លងមកក៍ដោយ។​ ជាក់ស្ដែង​នៅ​លើ​សង្វៀន​ស្ទើរ​គ្រប់​ប៉ុស្ដិ៍​សួន ចាន់នី​ បាន​ឡើងប្រកួតឈាន​មកដល់​គូ​ឯកដែ​ល​ជា​គូ​ទស្សន៍ទាយ និង​ជា​គូ​ដណ្តើមខ្សែ​ក្រ​វាត់​ទៀតផង​ហើយ មិន​ដែលលក់តម្លៃខ្លួន​ក្នុង​ការប្រកួតទេកន្លងមកនោះទេ។

ពេល​ឡើងប្រកួត​ម្តងៗមិនថាតែប្រកួតដណ្តើមខ្សែក្រវ៉ាត់ ឫប្រកួតលក្ខណមិត្ត​ភាព​ទេ​គឺ តែង​តែ ប្រកួត​មិន​លាក់​កម្លាំងនោះឡើយ។ ​ស្របគ្នា​ដែលកីឡាករសួន ចាន់នី ​ឡើ​ង​រេញ​ពេល​ណា​ក៏បាន​បង្ហាញ​ភាព​ខ្លាំង​ហើយ​ដណ្ដើ​ម​បាន​ជ័យជម្នះលើ គូប្រកួតជាច្រើន​ផងនោះ ទើប​កាន់តែ​ធ្វើ​ឲ្យ​កីឡាកររូប​នេះ ជាប់​ឈ្មោះ​ក្នុង​បញ្ជី​អ្នក​ខ្លាំងស្រករក្រោយជាច្រើនផងដែរ​។ អ្នក​ប្រដាល់​មានដៃវែងជើងវែងសួន ចាន់នី ជាអ្នក​ប្រដាល់ជើងខ្លាំងទម្ងន់មធ្យមប្រចាំ​កម្ពុជា​ម្នាក់នាពេល​បច្ចប្បន្ន​ដែល ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​ជាច្រើន​នាក់មក​ហើយ គឺ​ឈ្នះច្រើនជាង​ចាញ់​​ព្រោះ​ស្នៀតក្បាច់គុណខ្មែរ​បុរាណរបស់គេ ខ្លាំងទាំងព្រមតែម្តង ហើយ​វាយមិនមានអំនួតនិង​មិន​ខ្លាច​គូរប្រកួតណាម្នាក់​នោះទេ។ ចាំមើលកីឡាករសួន ចាន់នី ជា​អ្នកឈ្នះឬកីឡាករថៃនុមស្ទឹក ស.រ៉ូតឆៃ?។

ដោយឡែកកីឡាករថា សារុន ត្រូវជួបជាមួយកីឡាករថៃភិតណាមអេក ស.ស.ប៉ាកន ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរក៍មិនធ្លាប់ជួបគ្នាដែរពីមុនមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតជាមួយកីឡាករកម្ពុជា ជាច្រើននាក់មកហើយមានឈ្នះចាញ់ជាមួយកីឡាករលំដាប់ៗរបស់គុនខ្មែរ ហើយស្នៀតខ្លាំងរបស់គេគឺជើងទាត់កាត់ និងជង្គង់។

ក្នុងការជួបគ្នារវាងកីឡាករទាំងពីរនាក់នេះមិនមាននរណាអាចទស្សទាយមុនថា កីឡាករកម្ពុជា ជាអ្នកឈ្នះឬកីឡាករថៃនោះទេ ព្រោះពួកគេជួបគ្នាលើកដំបូង ហើយណាមួយកីឡាករថា សារុន វិជ្ជាគុនរបស់គេនៅមានកម្រិតតែយ៉ាងណាថា សារុន គេមានកម្លាំងស៊ុហ្វខ្លាំងអាចតតាំងជាមួយគូប្រកួតបាន៥ទឹកមិនលំបាកឡើយ ស្នៀតខ្លាំងរបស់ថា សារុន គឺកណ្តាប់ដៃ និងជើងទាត់។ ចាំមើលរវាងកីឡាករថា សារុន និងកីឡាករថៃភិតណាមអេក ស.ស.ប៉ាកន នរណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...