ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងគណៈបញ្ចាការឯកភាពខណ្ឌព្រែកព្នៅឃាត់ខ្លួនក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

0
2356

ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកស៊ឹម សុផង់ នាយករដ្ឋបាលខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ចាការឯកភាពខណ្ឌព្រែកព្នៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នាវេលាម៉ោង ២៣និង០០នាទីត្រង់ចំណុចគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ មុខអនុវិទ្យាល័យព្រែកព្នៅ តាមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យក្នុងករណីនេះឈ្មោះ វ៉ាន់ វឹទ្ធី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិចដុទិស ឃុំ វិហាលួង ស្រុកពញាឮ ខេត្តកណ្តាល។ សម្ភារៈដកហូត ១.ក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ថងតូច។ ២.ម៉ូតូម៉ាក Honda C110 ពណ៌ខ្មៅ(មិនប្រក្រតី)គ្មានស្លាកលេខ ចំនួន០១គ្រឿង។

ប្រភពពត៍មានបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការណ៍ជាមួយកម្លាំងគណៈបញ្ចាការឯកភាពខណ្ឌព្រែកព្នៅ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ត្រង់ចំណុចមុខអនុវិទ្យាល័យព្រែកព្នៅ តាមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ លុះដល់វេលាម៉ោង ២៣និង០០នាទី ស្រាបតែប្រទះឃើញជនសង្ស័យ ជិះម៉ូតូម៉ូតូម៉ាក Honda C110 ពណ៌ខ្មៅ (មិនប្រក្រតី)គ្មានស្លាកលេខ ដោយមានការសង្ស័យកម្លាំងយើងក៏ធ្វើការឃាត់ដើម្បីត្រួតពិនិត្យ ប្រទះឃើញក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ថងតូច នៅនឹងខ្លួនជនសង្ស័យ ភ្លាមនោះ កម្លាំងយើងក៏ធ្វើការឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងយកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសារសំណុំរឿងបញ្ជូនទៅតុលាការចាត់កាទៅតាមផ្លូវច្បាប់៕

Facebook Comments
Loading...