លោក ស៊ូ ស៊ីវុត្ថា នាំយករទះរុញទំនើបទៅជូនលោកយាយស្រ៊ុន នេន ដែលមានជម្ងឺប្រចាំកាយដើរមិនរួច ក្នុងភូមិគ្រួស

0
1881

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក ស៊ូ ស៊ីវុត្ថា ប្រធានសុរិយោដីខណ្ឌព្រែកព្នៅ បាននាំយករទះរុញទំនើបអាចកាច់បទបែនបាន ទៅជូនលោកយាយស្រ៊ុន នេន អាយុ៦៦ឆ្នាំដែលមានជម្ងឺប្រចាំកាយដើរមិនរួច មានទីលំនៅក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះលោកស៊ូ ស៊ីវុត្ថា បានមានប្រសាសន៍ថា ដោយមើលឃើញពីកាលំបាកលោកយាយស្រ៊ុន នេន ដែលត្រូវជាម្តាយយុវជនសង្កាត់សំរោងឈ្មោះគុយ កញ្ញា មានកាលំបាកជារៀងរាល់ថ្ងៃដោយលោកយាយមានជម្ងឺប្រចាំកាយជាច្រើនឆ្នាំមកហើយ ហើយដើរមិនរួចនោះ លោកក៍បានទិញរទះរុញទំនើបអាចកាច់បទបែនបាន យកមកជូនលោកយាយតែម្តងដើម្បីងាយស្រួលកូនចៅយកគាត់ចេញពីក្នុងផ្ទះ មកក្រៅត្រូវខ្យល់និងពន្លឺថ្ងៃដោយមិនបាច់បីគាត់ដូចមុន។

នាឱកាសនោះផងដែរលោកយាយស្រ៊ុន នេន និងកូនព្រមទាំងចៅៗបានលើកម្រាមដៃដប់អរគុណលោកស៊ូ ស៊ីវុត្ថា ដែលលោកតែងតែជួយប្រជាពលរដ្ឋក្រីក្រ និងអ្នកមានជម្ងឺជាច្រើន ពិសេសគឺជួយទិញរទះរុញទំនើបអាចកាច់បទបែនបានមកផ្តល់ជូនលោកយាយនៅពេលនេះតែម្តង។ លោកយាយនិងកូនព្រមទាំងចៅៗសូមបួងសួងដល់អស់ទេវតាដែលថែរក្សាព្រះរាជាណាចក្រកម្ពុជា និងវត្ថុស័កសិទ្ធក្នុងលោកសូមតាមជួយថែរក្សាលោកស៊ូ ស៊ីវុត្ថា និងភរិយា ព្រមទាំងកូនសូមបានសេចក្តីសុខ ហើយទទួលបានជ័យជំនះគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ៕

Facebook Comments
Loading...