ជនល្មោភកាមម្នាក់ រំលោភសេពសន្ថវៈ លើអនិតិជនអាយុ០៤ឆ្នាំ ត្រូវបានសាច់ញាតិចាប់ប្រគល់ឲ្យសមត្ថកិច្ច

0
949

ភ្នំពេញ ៖ ជនល្មោភកាម ឈ្មោះស្រ៊ុន ភាព ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា បានឃាត់ខ្លួនពីបទរំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោសទាក់ទងនិងជនរងគ្រោះ(អនិតិជនអាយុ០៤ឆ្នាំ) វេលម៉ោង១៧ និង៣០នាទី នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្រពាំងសំព័រ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យល្មោភកាមនេះឈ្មោះ ស្រ៊ុន ភាព  ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅ ផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិគោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចំណែកជនរងគ្រោះឈ្មោះភ ស ន ភេទស្រី អាយុ៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកុមារ មានទីលំនៅ ផ្ទះគ្មានលេខ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ស្លាកស្នាមបន្សល់ទុកគ្មាន។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ វេលាម៉ោងប្រហែល០៧ និង៣០ នាទី ឈ្មោះ អៀម សាវឿន ដែលត្រូវជាជីដូនរបស់ជនរងគ្រោះបានចេញពីចំណុចកើតហេតុខាងគោលបំណងទៅវត្តឈូកវ៉ា លុះពេលត្រឡប់វិញឃើញជនរងគ្រោះយំ ក៍សួរថាមានរឿងអីបានជាយំ ភ្លាមនោះជនរងគ្រោះបានឆ្លើយថាជនសង្ស័យឈ្មោះ ស្រ៊ុន ភាព ដែលត្រូវជាឪពុកបង្កើតបាន យកម្រាមដៃ និងប្រដាប់ភេទរបស់គាត់រកចូលប្រដាប់ភេទរបស់ខ្ញុំ បន្ទាប់មកឈ្មោះអៀម សាវឿន ដែលត្រូវជាជីដូនក៍បានមើលប្រដាប់ភេទរបស់ជនរងគ្រោះក៍ឃើញមានឈាម  រួចមកឈ្មោះ អៀម សាវឿន ដែលត្រូវជាជីដូនក៍មិនបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍រដ្ឋបាលផ្លាមនោះទេ។ លុះមកដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៧ និង៣០នាទី ឈ្មោះអៀម សាវឿន ដែលត្រូវជាជីដូនរបស់ជនរងគ្រោះបានឃាត់ខ្លួនជនល្មើសប្រគល់អោយសម្ថកិច្ចប៉ុស្តិ៍គោករកាតែម្ដង ។ យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះអៀម សាវឿន ដែលត្រូវជាជីដូនបង្កើតរបស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនល្មើសថាខ្លួនពិតជាបានប្រព្រឹត្តអំពើ រំលោភសេពសន្ថវៈទៅលើជនរងគ្រោះពិតប្រាកដមែននោះ។ បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណំរឿងបញ្ជូនទៅតុលាការ ទៅតាមផ្លូវច្បាប់៕

Facebook Comments
Loading...