ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង ឃាត់ខ្លួនពីបទទុកដោយខុសច្បាប់នូវសារធាតុញៀន

0
995

ភ្នំពេញ ៖ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង ធ្វើការឃាត់ខ្លួន ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង១៧ និង៣០នាទី នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវ១៥១ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យក្នុងករណីនេះទី១.ឈ្មោះ សឿន ឈឿន ភេទប្រុស អាយុ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជនសង្ស័យទី២.ឈ្មោះ តាំង ភីនួន   ភេទប្រុស អាយុ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សម្ភារៈចាប់យក១.ក្រាមសថ្លាជាគ្រឿងញៀនចំនួន០១កញ្ចប់ថង់តូច។ ២.ម៉ូតូម៉ាកហុងដា C១២៥ ផលិតឆ្នាំ២០១៣  ពណ៌ខ្មៅ ពាក់ស្លាកភ្នំពេញ ១BF ៦៤៨៤ ចំនួន០១គ្រឿង ៣.ទូរសព្ទ៍ដៃម៉ាកអ៉ិនចុចពិលចំនួន០១គ្រឿង ៤.ឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង  បានធ្វើការល្បាតនៅចំណុចខាងលើ ពេលនោះក៍ប្រទះឃើញជនសង្ស័យចំនួន០២នាក់ខាងលើ ជិះម៉ូតូមួយគ្រឿង ដោយមានការសង្ស័យកម្លាំងយើងក៏បានឃាត់អោយឈប់ដើម្បីត្រួតពិនិត្យនិងឆែកឆេរ ភ្លាមនោះក៍បានរកឃើញ គ្រឿងញៀនប្រភេទក្រោមសរថ្លា ចំនួន០១ថង់តូច ភ្លាមៗនោះកម្លាំងយើងក៍បានឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្តុតាងយកមកសារសួរ និងធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោម នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសំរោង។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាងត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមច្បាប់៕

Facebook Comments
Loading...