ភ្នំពេញ ៖ មនុស្សចំនួន០២នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ បុកនិងម៉ូតូ កាលពីវេលាម៉ោង ១៥ និង៥០នាទី នាថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្ទះឈ្មោះសាន សាមឿនលើផ្លូវលេខ១៥១ ភូមិស្រែដូនតូច សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងម៉ូតូម៉ាក HONDAS125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CX 4381ធ្វើដំណើរលើផ្លូវលេខ១៥១ក្នុងទិសដៅពីលិចទៅកើតបើកបរដោយឈ្មោះ ណេត ផាត ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិត្រពាំងពោធិ ឃុំអង្គតាសិត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ(ស្លាប់នៅកន្លែងកើតហេតុ)។
ប្រភពដដែលបន្តថាលុះមកដល់កន្លែងកើតហេតុម៉ូតូម៉ាក HONDAក៍បានបុកជាមួយម៉ូតូ០១គ្រឿងដែលធ្វើដំណើរច្រាសទិសគ្នាម៉ាកYAMAHA M SLAZ ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1HA 1489 បើកបរដោយឈ្មោះឆាយ យ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល(រងរបួសស្រាលមិនទាន់ដឹងទៅពេទ្យណាយើងកំពុងស្រាវជ្រាវបន្តរ)អ្នករួមដំណើរជាមួយមានឈ្មោះ សោម ពិសាល ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិស្រែដូនតូច សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ(ស្លាប់នៅកន្លែងកើតហេតុ)។
ក្នុងករណីនេះបណ្តាលឲ្យម៉ូតូខូចខាតធ្ងន់ចំនួន០២គ្រឿង មនុស្សស្លាប់ចំនួន០២នាក់ និងរងរបួសស្រាលចំនួន០១នាក់។ មូលហេតុបណ្តាលឲ្យគ្រោះថ្នាក់គឺបណ្តាលមកពីរម៉ូតូម៉ាក HONDA C125បើកបរមិនប្រកាន់ចំណែកផ្លូវ ចូលចំណែកផ្លូវនៃយានម្ខាងទៀតប្រវែង0,20ម៉ែត្រ។ ក្រោយកើតហេតុសពត្រូវបានប្រគល់ឲ្យបងប្អូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ៕