លោកតាក់ ជីឡៅ​ ធ្វើផ្លូវ០១ខ្សែប្រវែង៤០០០ម៉ែត្រជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិព្រៃខ្លារ ចំណាយទឹកប្រាក់អស់ជាង១៤ម៉ឺនដុល្លា

0
2020

កណ្តាល ៖ ផ្លូវក្រាលថ្មមិច០១ ខ្សែប្រវែង៤គីឡូម៉ែត្រ ទំហំខ្នងលើ ៦ម៉ែត្រ មានបង្កប់លូ​ តាមដងផ្លូវ វត្តកោះអណ្តែត រហូតមក ដល់ចុងភូមិព្រៃខ្លាស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានសាងសង់រួចរាល់ហើយ ក្រោមការជួយជាថវិការផ្ទាល់ខ្លួន១៤ម៉ឺនដុល្លា ពីលោក តាក់ជីឡៅ អនុប្រធានគណៈពង្រឹងឃុំឆក់ឈើនាង ត្រូវបានស្ថាបនារួចរាល់ហើយ នៅយប់ថ្ងៃចន្ទ័ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ។

លោក តាក់ ជីឡៅ បានចាត់ទុកថាផ្លូវក្រាលថ្មមិច១ខ្សែ​នេះ ជាសមិទ្ធផលថ្មីមួយ សម្រាប់​អ្នកភូមិព្រៃខ្លា ក៍ដូចបងប្អូនប្រជាពលរដ្ឋក្នុង​ ឃុំក្រាំងម្កាក់ទាំងមូល ដើម្បីអោយមានភាពងាយស្រួលក្នុងការធ្វើដំណើរទាំងទៅទាំងមក មុនឱកាសបុណ្យភ្ជុំបិណ្យចូលមកដល់ និងដើម្បីប្រែក្លាយភូមិព្រៃខ្លាអោយទៅជាទីប្រជុំជន​បែបស៊ីវិល័យមិនចាញ់ទីក្រុង ហើយងាយ​ស្រួលក្នុងការប្រកបមុខរបរផ្សេងៗ​ សំដៅការចូលរួមលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននេះផ្ទាល់​តែម្តង។

លោក តាក់ ជីឡៅ​ បានបញ្ជាក់បន្ថែមទៀតថានិងរកទីតាំងណាមួយចាក់គរថ្មមិចចំនួន១០០ឡាន ដើម្បីទុកចាក់បន្ថែមនូវពេលណាដែលផ្លូវខូច គឺខូចត្រង់ណាធ្វើត្រង់ហ្នឹងតែម្តង​ ដោយមិនចាំឲ្យផ្លូវខូចកាន់តែខ្លាំងឡើងឡើយ ហើយការធ្វើផ្លូវ១ខ្សែនេះមិនមែនគ្រាន់ តែ​​ធ្វើអោយតែហើយៗនោះទេ​ បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែចូលរួមតាមដាន និងថែរក្សាទាំងអស់គ្នាទើបមានគុណភាពល្អ ប្រើប្រាស់បានយួរអង្វែ។

ជាមួយគ្នានោះផងដែរបងប្អូនប្រជាពលរដ្ឋទូរទាំងភូមិព្រៃខ្លា​​ មានទឹកចិត្តសប្បាយ រីករាយក្រៃលែង និងបានថ្លែងអំណរអរគុណទៅដល់លោកតាក់ ជីឡៅ​​​ និងក្រុមគ្រួសារសូមមានសុខភាពល្អប៉ងប្រាថ្នាអ្វីអោយបានសម្រេចដូចបំណង​៕

Facebook Comments
Loading...