លោករស់ សូផាន់ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ឆ្នាំ២០១៨នៃគណៈបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ

0
2063

ភ្នំពេញគណៈបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក រស់ សូផាន់ អនុប្រធានទី១ក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ តំណាងដ៏ខ្ពង់ខ្ពស់លោក ឃួង ស្រេង ប្រធានក្រុមការងារចុះជួយខណ្ឌ ដោយមានការចូលរួមពីអស់លោក លោកស្រីក្រុមការងារចុះជួយខណ្ឌ សង្កាត់ និងមន្ត្រីថ្នាក់ភូមិជាច្រើនទៀតផងដែរ កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ នៅស្នាក់ការមន្ទីបក្សខណ្ឌព្រែកព្នៅ។

នៅក្នុង​ឱកាស​នោះលោកសុខ សម្បត្តិ ប្រធានគណកម្មាធិការគណបក្សខណ្ឌ​ព្រែក​ព្នៅ បាន​ឡើងអានរបាយការណ៍ និង​ថ្លែង​ពី​លទ្ធផល និង​បទពិ​សោ​ធន៍​ការ​ងារ​រយៈពេល​កន្លងមក ព្រមទាំង​ការងារ​ដែល​ត្រូវធ្វើ​សម្រាប់​ពេល​ខាង​មុខ​របស់​ខណ្ឌ​ព្រែក​ព្នៅ ក្នុង​ការ​ចុះ​ជួយ​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ទាំង​ការងារ​សន្តិសុខ សណ្ដាប់​ធ្នាប់ និងសេ​វា​សាធារ​ណ​ផ្សេង​ៗ​ផង​ដែរ។

លោកសុខ សម្បត្តិ ​ក៏​បាន​ជំរុញ​ឱ្យ​មន្ដ្រី​ទាំងអស់ ជាពិសេស​សមាជិក​ក្រុមការងារ​ចុះ​ជួយ​សង្កា​ត់​ទាំង​៥ ត្រូវ​បន្ដ​ខិតខំ​ដោយ​យកចិត្តទុកដាក់​ចុះ​ជួយ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ ជាប្រចាំ​ពិសេសនៅក្នុងរដូវទឹកឡើងនេះថាតើពួកគាត់ត្រូវការអ្វីខ្លះ ហើយមានប្រជាពលរដ្ឋណាខ្លះដែលរងគ្រោះដោយទឹកជំនន់ តម្រូវអោយយើងជួយពួកគាត់ទាន់ពេលវេលា។ លោកបន្តថាក្រុមការងារ​ទាំងអស់​ត្រូវ​បន្ត​សហការ និង​សាមគ្គីភាព​ផ្ទៃ​ក្នុង ដោះស្រាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ជួបប្រទះ​បញ្ហា​ផ្សេងៗ ដើម្បី​កុំឱ្យ​ថ្នាក់​ដឹកនាំ​រប​ស់​យើង ​នៅ​ខាងលើមានការ​ខក​បំណង​ពី​ក្រុមការងារ​នេះឲ្យសោះ។

នាឱកាសនោះផងដែរលោករស់ សូផាន់ ​ក៏​បាន​ជំរុញ​ឱ្យ​មន្ដ្រី​ទាំងអស់ ជាពិសេស​សមា​ជិក​ក្រុម​​ការងារ​ចុះ​ជួយ​សង្កា​ត់​ទាំង​៥ ត្រូវ​បន្ដ​ខិតខំ​ដោយ​យកចិត្តទុកដាក់​ចុះ​ជួយ​ប្រ​ជាពល​រដ្ឋ​នៅ​តាម​មូលដ្ឋាន​ ជាប្រចាំ​ឲ្យបានយ៉ាងតិច១ខែ២ដងឫក៍បាន១ខែម្តងដែរ កុំឲ្យអត់សោះ​នោះ កន្លងមកយើងធ្វើបានល្អហើយ ដែលក្រុមការងារបានដោះស្រាយជូនប្រជាពលរដ្ឋជាច្រើនករណី ហើយត្រូវខិតខំបន្តទៀតកុំបន្ធូដៃអោយសោះ ត្រូវរក្សាខ្សែក្រវាត់ក្នុងអាណត្តិទី៦នេះ អោយបានល្អទៅអាណត្តិក្រោយៗទៀត។

លោកលោកបន្តថា យើងត្រូវសាមគ្គីគ្នា សហការគ្នាឲ្យបានល្អគ្រប់កាលៈទាសៈទាំងអស់ ក្នុងការចុះជួយ ដោះស្រាយ និងកាការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ជាមួយគ្នានោះដែរលោក រស់ សូផាន់ ក៍បានលើក​ឡើងផងដែរ​ ពី​ស្មា​រតី​ទទួ​ល​ខុស​ត្រូវ​ខ្ពស់​របស់​មន្ត្រីបក្សទាំង​អស់​នៅ​​ថ្នាក់ខណ្ឌ សង្កាត់ និង​ភូមិ ដែលតែង​តែ​អនុ​វត្ត​នូវ​គោល​នយោបាយ​ទិស​ដៅ​របស់​គណ​បក្ស​ ​ពិសេស​ជា​ទូទៅ​មាន​មនោ​ស​ញ្ចេ​ត​នា​ជាប់​ជាមួ​យ​ប្រជា​ពលរដ្ឋទូ​ទៅ ដូច​អ្វី​ដែល​​ស​ម្តេ​ច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​បាន​គិត​គូ​​ពី​ប្រ​ទេស​ជាតិ​និង​ប្រជា​ពលរដ្ឋ​ ​ខិតខំ​នាំ​មក​នូវ​សន្តិ​ភាព​ ​និង​ការ​អ​ភិ​វឌ្ឍន៍​រហូត​ដល់​ទទួ​ល​​បាន​ជោគជ័យ​សម្រាប់​ប្រទេស​ជាតិ​និង​ប្រជា​ពលរដ្ឋ​ទាំងមូលមកដល់បច្ចប្បន្ននេះ​៕ ឧត្តរ៉ា

 

Facebook Comments
Loading...