ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពីបទ (ពាក់ព័ន្ធនូវសារធាតុញៀនដោយខុសច្បាប់) កាលពីវេលាម៉ោង១៦ និងនាទី ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចគល់ស្ពានឡុងឈិន ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង២នាក់នេះទី១.ឈ្មោះឃួន សុភី ភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនភ្នំពេញ។រស់នៅភូមិបន្ទាយតូចឃុំភ្នំបាតស្រុកពញាឮ ខេត្តកណ្តាល។ ទី២-ឈ្នោះឃួន សាន្ត ភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណង់រស់នៅភូមិបន្ទាយតូចឃុំភ្នំបាតស្រុកពញាឮខេត្តកណ្តាល។ វត្ថុតាងចាប់យក១-ម៉្សៅក្រាមព៌ណសថ្លាចំនួន០៥កញ្ចប់តូច ២-ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ស៊េរី២០១៨ព៌ណខ្មៅ(គ្មាន ស្លាកលេខ.គ្មានកញ្ចក់) ៣-ទូរស័ព្ទដៃ០១គ្រឿងម៉ាក Hiyaពណ័ក្រហម(ខូច)។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងល្បាត និងកម្លាំងជំនាញកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ បានចេញល្បាតក្នុងភូមិសាស្ត្រ លុះល្បាតដល់ត្រង់ចំណុចខាងលើក៏ប្រទះឃើញជនសង្ស័យ០២នាក់ជិះម៉ូតូ០១គ្រឿងម៉ាក សេ១២៥ស៊េរី២០១៨ព៌ណខ្មៅគ្មាន ស្លាកលេខ បើកពីត្បូងទៅជើង ដោយមានការសង្ស័យកម្លាំងយើងក៏ហៅអោយឈប់ដើម្បីត្រួតពិនិត្យក៏ រកឃើញថ្នាំម៉ាទឹកកកចំនួន០៥កញ្ចប់តូចដែលជនសង្ស័យឈ្មោះឃួន សុភី ដែលអង្គុយខាងក្រោយលាក់ទុកក្នុងហោប៉ៅខោខាងឆ្វេងឃើញដូចនោះកម្លាំងយើងក៏ឃាត់ខ្លួនជនសង្សយ័ទាំងពីរនាក់យកមកអង្គភាពធ្វើការសាកសួរ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមនឹងវត្ថុតាងបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើស គ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ការទៅតាមផ្លូវច្បាប់៕