សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍ដំណើរនិវត្តន៍របស់ប្រតិភូ និងអត្តពលិកកម្ពុជាពី Asian Games ដែលបានឈ្នះមេដាយមាសជូនជាតិមាតុភូមិ

0
1519

ភ្នំពេញ៖ នៅល្ងាចថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញទទួលស្វាគមន៍ ដោយផ្ទាល់ចំពោះដំណើរនិវត្តន៍របស់ប្រតិភូ និងអត្តពលិកកម្ពុជាត្រឡប់ពីការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី ដែលបានឈ្នះមេដាយមាសជូនជាតិមាតុភូមិ ដែលពិធីនេះធ្វើឡើងនៅវិមា នសន្តិភាព រាជធានីភ្នំពេញ។

ដំណើរនិវត្តន៍អមដោយសមិទ្ធិផលបំបែកឯតទគ្គកម្មប្រវត្តិសាស្ដ្រ៦៤ឆ្នាំនេះនឹងមានពិធីទទួលស្វាគមន៍យ៉ាងពិសេស ដោយមានក្បួនដង្ហែររថយន្ដអមដោយម៉ូតូកិត្តិយស ៦គ្រឿង ដើម្បីហែរម្ចាស់មេដាយមាស និងសំរឹទ្ធ ពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ឆ្ពោះទៅវិមានសន្ដិភាព។ មិនតែប៉ុណ្ណោះថ្នាក់ដឹកនាំក្រសួងអប់រំ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មន្ដ្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើន ក៏ត្រៀមទទួលស្វាគមន៍ផ្ទាល់ ក្រោយចុះពីលើយន្ដហោះផងដែរ។

Facebook Comments
Loading...