រថភ្លើង​ស៊េរី​ទំនើបបានចេញពីរោងចក្រឆ្ពោះមកកាន់កម្ពុជាយើងហើយ! (មានវីដេអូ)

0
1686

ភ្នំពេញ៖ តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ក្រុមហ៊ុន​ Royal Railway Cambodia បាន​បង្ហាញ​វីដេអូ​ខ្លី​មួយ ពី​រថភ្លើង​មួយ​គ្រឿង​ក្នុង​ចំណោម​រថភ្លើង​ទាំង​៣​គ្រឿង កំពុង​លូន​ចេញ​ពី​ក្នុង​រោង​ចក្រ​នៅ​ប្រទេស​ម៉ិកស៊ីកូ បាន​បង្ហាញ​រូបរាង​យ៉ាង​ប្រណិត។

ឥឡូវ​នេះ​រថភ្លើង​ស៊េរី​ទំនើប​ទាំង​៣​គ្រឿង​នេះ បាន​រៀប​ចំ​រួច​រាល់​​ដាក់​លើ​កប៉ាល់​រួចរាល់​អស់​ហើយ​ តែ​ចំពោះ​ពេល​វេលា​ជាក់​លាក់​មក​កម្ពុជា​នៅ​ថ្ងៃ​ណា ម៉ោង​ប៉ុន្មាន​នោះ​នៅ​មិន​ទាន់​បាន​បញ្ជាក់​នៅ​ឡើយ​ទេ។

រថភ្លើង​ស៊េរីថ្មីនេះ មានលក្ខណៈពិសេសជាច្រើនដូចជា៖

១. រត់ចំណាយពេល​ត្រឹមតែ ២៥​នាទី​ប៉ុណ្ណោះពីស្ថានីយ ទៅព្រលានយន្តហោះ

២. ក្បាល​ម៉ាស៊ីន​ចំនួន​ពីរ មុខ​មួយ និង​ក្រោយ​មួយ

៣ . បច្ចេកវិទ្យា​ចុងក្រោយ​បំផុត ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់ ដោយ​មាន​កៅអី​ដូច​កៅអី​ក្នុង​យន្តហោះ ដែល​អាច​បត់បែន និង​កែ​តម្រូវ​ទៅ​តាម​ចិត្ត

៤. បន្ទប់ទឹក ម៉ាស៊ីនត្រជាក់ ទ្វារ​ស្វ័យប្រវត្តិ និង​កន្លែង​ដាក់​ឥវ៉ាន់​នៅ​ខាង​លើ​អ្នកដំណើរ

៥. Wifi ទូរទស្សន៍ និង​ប្រព័ន្ធ​ផ្ដល់​ព័ត៌មាន​តាម​វីដេអូ៕

ទស្សនាវីដេអូរខាងក្រោមនេះ៖

Hi All the video shows the first leg of the Airport Shuttle unit one of 3 leaving the factory in Mexico Now all 3 are at the Port getting ready to load onto the ship to Cambodia

Gepostet von Royal Railway Cambodia am Mittwoch, 29. August 2018

Facebook Comments
Loading...