ខេត្ត២ជាប់ទន្លេមេគង្គគឺខេត្តកំពង់ចាម និង ត្បូងឃ្មុំ បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារ គ្រោះមហន្តរាយ ៧ខែដើមឆ្នាំ និងទិសដៅបន្ត

0
1500

ដោយសាតែខេត្តទាំងពីរនេះស្ថិតនៅជាប់និងដងទន្លេមេគង្គទើបធ្វើអោយរដូវវស្សាមានការជន់លិចតំមួយចំនួននៅក្នុងខេត្តជាពិសេសតំបន់ទំនាប និងដមបន់ជាន់នឹងដងទន្លេ ដែលជាហេតុធ្វើអោយទឹកឡើងមានការជន់លិច ផ្ទះសំបែង ដំណាំ ចំការ សាលារៀនជាដើម។ នាថ្ងៃទី២៩ខែសីហានេះ លោក ញឹម វ៉ានដា ទេស.រដ្ឋមន្ត្រី អនុប្រធាន ប្រចាំការ និងជាប្រធានគណកម្មការប្រតិបត្ត គណៈកម្មធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបើកកិច្ចប្រជុំ ត្រួតពិនិត្យការងារគ្រោះមហន្តរាយ ៧ខែដើមឆ្នាំនិងទិសដៅបន្ត នៅសាលសន្និសិត្តសាលាខេត្តកំពង់ចាម ដោយមានការចូលរួមមាន លោក លីឡេង អភិបាលខេត្ត ត្បូងឃ្មុំ លោក ហ៊ុំភឿន គុណវុឌ្ឃ អភិបាលរងខេត្តកំពងចាម ស្នងការ ស្នងការរង មេបញ្ជាការ មេបញ្ជាការរង អភិបាលស្រុក ប្រធានមន្ទីរពាក់ ពន្ទ័ ទាំងអស់ សរុបប្រមាណ៣០០នាក់ផងដែរ។

ថ្លៃក្នុងកិច្ចប្រជុំនោះលោកអ៊ុំភឿន គុណវឌ្ឍបានអោយដឹងថា ចំពោះ៧ខែដើមឆ្នាំនេះខេត្តកំពង់ចាម មានករណីដូចជា ខ្យល់កន្ត្រាក់១២ករណី ប៉ះពាល់ផ្ទះ ៦១១ខ្នង រន្ទះបាញ់ ៥ករណី ស្លាប់មនុស្ស៣នាក់សត្វគោ១ក្បាល អគ្គីភ័យ ២៤ករណី ឆេះផ្ទះចំនួន ២៣ខ្នងស្លាប់មនុស្សម្នាក់ កុដិលោក២ខ្នង ឡចំហុយឆ្នាំ២ឡ និង រថយន្ត១គ្រឿង។ និងចំពោះបញ្ហាទឹកជំនន់ បើតាមរបាយការណ៍របស់លោកបានអោយដឹងថា គិតត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៩ខែសីហានេះ ទឹកទន្លេមេគង្គមានកម្ពស់១៥.៤៣ម៉ែត្រ ខ្ពស់ជាងម្សិលមិញ០.០៣មែត្រដែលលើសកម្រឹតប្រការប្រុងប្រយ័ត្ន ១៥.២០ម៉ែត្រ។ ដែលបណ្ដាលអោយប៉ះពាល់ ៩លើ១០ក្រុងស្រុក ៥៤លើ១០៩ឃុំសង្កាត់ស្មើនិង ២៧៨ភីមិលើ ៨១៦ភូមិដែលស្មើនិង ៣៥.១១៥គ្រូសារ ហើយបណ្ដាលអោយមនុស្សស្លាប់១៥នាក់ក្នុងនោះស្រី២នាក់ កុមាន៥នាក់។ក្នុងនោះដែរប្រជាជនបានជមលាសទៅទីទួលសុវត្តិភាពចំនួន១៥ផ្សេងគ្នាទូទាំងខេត្ត។ និងបណ្ដាលធោយលិចដំណាំ នានា ផ្លូវថ្នល់សាលារៀន វត្តអារាម ស្ពាន មន្ទីពេទ្យ បាក់ច្រាំងជាច្រើនទៀតផង។

ក្នុងនោះរបាយការណ៍របស់លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំក៏បានអោយដឹងដែរថា នៅក្នុងខេត្តត្បូងឃ្មុំបញ្ហាប្រឈមនិងគ្រោះ មហន្តរាយមានដូចជា ៖ ទឹកជមនន់បាក់ច្រាំងទន្លេ ខ្យល់កន្រ្តាក់ រាំងស្ងួត នៅតាមបណ្ដាយស្រុកមយយចំនួនផងដែរ។បញ្ហាទឹកជមនន់មានស្រុកចំនួន ៤បានរងផលប៉ះពាល់ រូមមាន ស្រុកត្បូងឃ្មុំ ក្រូងឆ្នា អូរាំងឪ និង តំបែរដែលមាន១៨ឃុំស្មើនិង ១១៥ភីមិមានប្រជាជនរងការប៉ះពាល់ ៨ពាន់៤៨គ្រូសាស្នើ២៩៧៩៩នាក់។ក្នុងនោះបានបណ្ដាលអោយស្លាប់មនុស្សម្នាក់ផងដែរ។

ដោយឡែកនៅក្នុងស្រុកពញាក្រែកវិញបានទទួលរងនៅភាពរាំងស្ងួតទៅវិញដែល បណ្ដាលអោយ ស្រូវវស្សាចំនួន ៧៣០ហិតារងការ ខ្វះទឹក។ ខ្យល់ កន្ត្រាក់មាន ៤ករណី ប៉ះពាល់ផ្ទះ ១៥ខ្នង ។

ដោយឆ្លើយតបនិង តំលូវការ របស់ ប្រជាជនរងគ្រោះដោយសារ បញ្ហាខាងលើ អាជ្ញាធរបានចាត់វិធានការ ដល់អាជ្ញាធរព្រប់លំដាប់ថ្នាក់ និង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អោយតាមដានត្រួតពិនិត្យ និងចុះជួយប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយទាំងនេះអផយបានទាន់ពេលវេលា , ការត្រៀម ឧបករណ៍ មធ្យោបាយ និងកង អន្តរាគមន៍ដើម្បីឆ្លយតបទៅនិងការសង្គ្រោះប្រជាជន ការធ្វើការ ផ្សព្វផ្សាយ អប់រំណែនាំអំបញ្ហាប្រឈមទាំងនេះ រួមមានទាំងក្រុមគ្រូពេទ្យ ស្ម័គចិត្តចុះជួយពិនិត្យព្យាបាលប្រជាជននៅតាមទីទួលសុវត្តិភាព និង ការចែកអំណោយ សង្គ្រោះ បន្ទាន់ពីសំណាក់ កាក់បាទក្រហម និង សបុរសជននានាផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម ញឹម វ៉ានដា បានវាយតម្លៃខ្ពស់ និងសូមកោតសរសើរដល់អាជ្ញាធរខេត្តទាំងពី កឺ ខេត្តត្បូងឃ្មុំ និងកំពង់ចាមដែលបាន ខិតខំ ស្វាស់ស្វែង ជួយសង្គ្រោះ និង យកចិត្តទុកដាក់លើការរស់នៅ សុខទុកប្រជាជនតាមមូលដ្ឋាន ជាពិសេស អ្នកទទួលរងគ្រោះ មហន្តរាយនានាដែលមាន ក្នុងរយៈពេល ៧ខែ កន្លងមកនេះ។

និងសូមអោយបន្តធ្វើយ៉ាងណា បំរើពួកគាត់អោយអស់ពិ សម្ថតិភាព ជួយគាត់អោយបានទាន់ពេលវេលា និង អនុវត្តតាម បទបញ្ជា ដ៏ ខ្ពង់ខ្ពស់ របស់ សម្ដេច អគ្គមហាសេនា បតីតេជោហ៊ុនសែន ប្រជាន គណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយ។គ្រប់មន្ទីរពាក់ព័ន្ធ និង កងកម្លាំង ទាំងបីប្រភេទត្រូវប្រចាំការ និង រាយការណ៍ជាប្រចារាល់ព៌ត័មានដែល ពាក់ព័ន្ធការងារគ្រោះមហន្តរាយដែលប្រុងនិងកើតឡើង និង កើតឡើងជាយថាហេតុ។

និងជាចុងក្រោយលោក ក៏បានអំពាវនាវដល់បងប្ងូន ដែលរស់នៅតាមតំបង់រងការលិចលង់ទាំងអស់ត្រូវប្រុងប្រយ័ត្នក្នុងការ រស់នបៅ ការពា សត្វទិចឬខាំ ត្រូវ ទទួលទានស្អាត រស់នោស្អាតជានិច្ច និង ត្រូវត្រៀមខ្លូនដើម្បីប្រកបរបរចិញ្ចឹមជិវិតឡើងវិញនារដូវទឹកសំរកទៅវិញ ៕

Facebook Comments
Loading...