សម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកាឧបត្ថម្ភគាំពារដល់កូនក្មួយកម្មការនីមានផ្ទៃពោះ ៥៨៦នាក់

0
1116

នៅព្រឹកមិញនេះ បន្ទាប់ពីបានអញ្ជើញជួបសំណេះសំណាលជាមួយកូនកម្មករ ចំនួន១៤,៧៩៩ នាក់ មកពីរោងចក្រសហគ្រាសចំនួន៦ ក្នុងខណ្ឌពោធិ៍សែនជ័យ រួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបន្តសួរសុខទុក្ខ និងផ្តល់ថវិកាមួយចំនួនដោយផ្ទាល់ដៃឧបត្ថម្ភកូនក្មួយមានផ្ទៃពោះចំនួន ៥៨៦ នាក់ ក្នុងពេលពេលសំរាលកូនឆាប់ៗខាងមុខនេះ។ សូមបញ្ជាក់ផងដែរថា ក្នុងចំណោមកូនក្មួយកម្មករដែលកំពុងធ្វើការនៅរោងចក្រទាំង ៦ខាងលើនេះគឺបាននាំមកនូវប្រាក់ចំណូល ៩៨០ លានដុល្លារ ក្នុង១ឆ្នាំៗ។

សម្តេចតេជោ ហ៊ុន សែន នឹងបន្តខិតខំដោះស្រាយបញ្ហាជាច្រើនទៀតជូនកូនក្មួយកម្មករ។ ការដំឡើងប្រាក់ខែគឺនឹងដំឡើងនៅរៀងរាល់ឆ្នាំ ហើយនៅឆ្នាំ២០១៩ខាងមុខ នឹងអនុវត្តការបើកប្រាក់ឈ្នួល២ដងក្នុង១ខែ។ សម្តេចតេជោ នឹងបន្តអញ្ជើញចុះសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនកម្មករនៅទូទាំងប្រទេសជាបន្តបន្ទាប់ទៀត។

សូមជូនពរក្មួយៗដែលជាអនាគតម្តាយ និងចៅៗជាទីស្រឡាញ់ទាំងអស់ មានសុខភាពល្អ និងសុខសុវត្ថិភាពពេលសម្រាលកូននាពេលខាងមុខនេះ។ អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយកម្មករទាំងអស់ ដែលគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាកន្លងមកនេះ៕

Facebook Comments
Loading...