គណៈកម្មការរៀបចំការបោះឆ្នោតខេត្តរៀបចំសន្និបាទបូកសរ៉ុបការងារការបោះឆ្នោតនិតិកាលទី៦ ជាមួយនិងការវាយតម្លៃថា មានភាពល្អប្រសើរជាងអាណត្តិមុនៗ

0
1267

ត្បូងឃ្មុំ ៖ ដំណើរការឃោសនា និងបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនិតិកាលទី៦ ត្រូវបានគណបក្សនយោបាយ និង អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តត្បូងឃ្មុំវាយតម្លៃថា មានស្ងានភាពល្អ ប្រសើរជាង អាណត្តិមុនៗ ។ ល្អត្រង់ថាមិនមានបាតុភាពអ្វីកើត ឡើងគួរឲ្យកត់សម្គាល់ ក្នុងនោះគណបក្សនយោបាយ និងអាជ្ញាធ របានធ្វើកិច្ចសហប្រតិបត្តិការ និងយោគយល់គ្នាបានយ៉ាងល្អ ។

ការវាយតម្លៃបែបនេះ គឺបានធ្វើឡើងក្នុងសន្និបាទបូលសរ៉ុប ការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៦ ឆ្នាំ២០១៨ របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ នៅមជ្ឈ មណ្ឌលអាស៊ុណា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ក្រោម អធិបតីភាពឯកឧត្តម លី ឡេង អភិបាលខេត្ត្បូងឃ្មុំ និងលោក សុខ ឈិន ប្រធានគណកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ។

មានប្រសាសន៍ក្នុងឳកាសនោះឯកឧត្តម លី ឡេង បានលើក ឡើងថា ក្នុងនាមអាជ្ញាធរពិតជារំភើបរីករាយនៅគ្រាដែលគ្រប់គណបក្សនយោបាយបានអនុវត្តតាមច្បាប់ និងបានសហការ យ៉ាងល្អជាមួយមន្រ្តីមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយមិន បង្ករបាតុភាពអ្វីធ្វើឲ្យរាំងស្ទះដល់ការឃោសនា និង បោះឆ្នោត បើទោះបីជាមានបញ្ហាខ្លះកើតឡើងបន្តិចបន្ទួចក៏ដោយ ។

ឯកឧត្តមបន្តថា ប្រជាពលរដ្ឋបានទៅបោះឆ្នោតតាមឆន្ទះ និងមិនមានការព្រួយបារម្មណ៍ ដោយក្រោយការបោះឆ្នោតស្ថាន ភាពរស់នៅប្រកបរបររកស៊ីចិញ្ចឹមជីវិត ដំណើរការជាធម្មតា ក្នុងនោះក៏មិនមានការតវ៉ាណាមួយ ធ្វើឲ្យរាំងស្ទះដល់ដំណើរ បង្កើតរាជរដ្ឋាភិបាលអាណត្តិថ្មី និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជាតិទាំងមូលឡើយ ។

នៅក្នុងឳកាសនោះលោក សុខ ឈិន ក៏បានលើកឡើង ដែរថា បើទោះបីជាមានគណបក្សនយោបបាយមួយចំនួនមិន អនុវត្តិតាមច្បាប់ ឬប្រតិទិនដែល ប៉ិច បានកំណត់យ៉ាងណាក្តី ក៏ដំណើរឃោសនា និងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិ កាលទី៦ បានប្រព្រឹត្តិទៅយ៉ាងល្អ ខណៈអាជ្ញាធរក៏បានជួយ សម្របសម្រួល និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អ ផងដែរ ដែលនេះគឺជាអ្វីដែលយើងទាំងអស់គ្នាចង់បាន និងចង់ឲ្យ កើតនៅអាណត្តិក្រោយៗទៀត ។

សូមជម្រាបថាខេត្តត្បូងឃ្មុំ មានគណបក្សនយោបាយចំនួន ១៣ បានចុះឈ្មោះប្រគួតប្រជែងដណ្តើមអាសនៈចំនួន ៨ ដោយ មានប្រជាពលរដ្ឋបោះឆ្នោតចំនួន ៤២៧,៤០៨ នាក់ និងមាន ការិយ៉ា ល័យ ១,២៩៥ កន្លែង។ ក្នុងនោះអ្នកបានទៅបោះឆ្នោត ចំនួន ៣៥៩,៩១៦ នាក់ ស្មើនិង ៨៤,២១ ភាគរយ ៕

Facebook Comments
Loading...