ខេត្តកំពង់ចាមៈ នៅថ្ងៃទី២៧-០៨-២០១៨ វេលាម៉ោង១០និង២០នាទី នៅផ្លូវឡើងទួលចំណោតភ្នំហាន់ជ័យ ស្ថិតនៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍១កើតឡើងរវាង រថយន្ត និងរថយន្ត ។
រថយន្តម៉ាក ម៉ៃធីធូ(កូរ៉េ)២,៥តោន ពណ៌ខៀវពាក់ស្លាកលេខ ត្បូងឃ្មុំ ៣A០៧១៧ បើកបរដោយឈ្មោះ ខុន ម៉ារី ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិ សង្គមមានជ័យចាស់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បើកបរពីត្បូង ទៅជើង ឡើងចំណោត បានពាក់កណ្តាលទួលហើយបានរអិលចុះមកក្រោម បានទៅប៉ះរថយន្ត ១គ្រឿងទៀត រថយន្តម៉ាកព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២AG 8680 បើកបរដោយឈ្មោះ លី អ៊ឹងឈួង ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិចក្រអង្រែលើ សង្កាត់ចក្រអង្រែលើ ខ័ណ្ឌមានជ័យ ក្រុងភ្នំពេញ បើកបរពីត្បូងទៅជើង ស្របទិសគ្នា ។
មូលហេតុ រថយន្តម៉ាក ម៉ៃធីធូ(កូរ៉េ) ២,៥តោនកន្លះ បើកបរខ្វះការប្រុងប្រយ័ត្ននៅក្នុងស្ថានភាពផ្លូវទួលឡើងចំណោត បណ្តាលអោយខូចរថយន្តទាំង២គ្រឿង
១.រថយន្តម៉ាក ម៉ៃធីធូ(កូរ៉េ)២,៥តោនខូចខាតកំរិតស្រាល ,២.រថយន្តម៉ាកព្រុស ខូចខាតកំរិតធ្ងន់
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ អ្នកបើកបររថយន្តទាំង២គ្រឿង មិនត្រូវរងរបួសអ្វីឡើយ៕