ទឹកស្ទឹងសង្កែហក់ឡើងដល់ កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន

0
1545

ភ្នំពេញ៖ ទឹកស្ទឹងសង្កែស្ថិតដែលនៅក្នុងខេត្តបាត់ដំបង បានហក់ឡើងជាបន្តបន្ទាប់រហូតឈានដល់កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្នហើយ គិតមកដល់ម៉ោង១១ព្រឹកថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១៨ ។ នេះបើយោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងធនធានទឹក។

ទឹកស្ទឹងសង្កែបានបន្តកើនឡើងដល់កម្ពស់ ១៣,៧៥ ម៉ែត្រ ដែលជាកម្រិតកម្ពស់ដែលត្រូវប្រកាសឲ្យមានការប្រុងប្រយ័ត្ន ដូច្នេះសូមប្រជាពលរដ្ឋដែលរស់នៅតាមតំបន់មួយចំនួនក្បែរស្ទឹងសង្កែត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕

Facebook Comments
Loading...