រថយន្តធុនធំ៣គ្រឿងបុកគ្នាក្រឡាប់ស្លាប់ម្នាក់

0
1264

ខេត្តព្រះសីហនុ- ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធុនធំ៣គ្រឿងបុកគ្នា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១២កន្លះថ្ងៃត្រង់ លើផ្លូវចុះទៅវត្តអូរត្រេះ ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។

សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាង រថយន្ត ធុនធំ ចំនួន ០៣គ្រឿង បុកគ្នា ដោយ រថយន្តក្រឡុកស៊ីម៉ងត៍ ក្រឡាប់នៅលើផ្លូវ និង រថយន្តដឹកអង្គរ ជាមួយ រថយន្តបូមលូក្រឡាប់ ធ្លាក់ទៅខាងក្រោមផ្លូវ។

គ្រោះថ្នាក់នេះបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ នៅនឹងកន្លែងកើតហេតុ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងចាត់ចែងតាមនីតិវិធី ៕

Facebook Comments
Loading...