ឯ,ឧ ម៉ៅ ភិរុណ បានប្តឹងលោក លី សាម៉េត ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និង បទប្រមាថទៅសាលាដំបូងរាជធានីភ្នំពេញ … !

0
1703

កណ្ដាល៖ លោកអភិបាលខេត្តកណ្ដាល ប្តឹងលោក លី សាម៉េត អគ្គនាយករងក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ ដូចការអះអាងកន្លងមក ឯ,ឧ ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល នឹងលេងផ្លូវច្បាប់ជាមួយលោក លី សាម៉េត អគ្គនាយករងក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ ឥឡូវនេះ ឯ,ឧ អភិបាលបានប្តឹងមែន ចូលអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

ការប្តឹងផ្តល់នេះ គឺ បន្ទាប់ពីលោក លី សាម៉េត បានផ្សព្វផ្សាយជាច្រើនលើកច្រើនសារ ដោយចោទប្រកាន់ឯ,ឧ ម៉ៅ ភិរុណ ថា បានប្លន់ដីក្រុមហ៊ុន នៅចំណុចឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល ដោយបានធ្វើរបាយការណ៍កុហកប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

ប្រភពព័ត៌មាន បញ្ជាក់ថា ឯ,ឧ ម៉ៅ ភិរុណ បានប្តឹងលោក លី សាម៉េត ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និង បទប្រមាថ។ បច្ចុប្បន្នសំណុំរឿងព្រហ្មទណ្ឌលេខ៤៧២៧ ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ កំពុងស្ថិតក្រោមចំណាត់ការរបស់លោក ខាំ សុផារី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

ប្រភពព័ត៌មាន បន្តថា តុលាការបានកោះហៅលោក លី សាម៉េត ចូលបំភ្លឺនៅរសៀលថ្ងៃទី២២ ខែសីហា ខាងមុខនេះផងដែរ តុលាការតម្រូវឱ្យសាម៊ីខ្លួន ត្រូវអញ្ជើញមកឱ្យទាន់ពេលវេលា និង យកលិខិតផ្សេងៗដែលទាក់ទងយកមកជាមួយផង ។

ទាក់ទងរឿងនេះ លោក លី សាម៉េត ដែលបានបង្ហោះ ទាំងដីការ រួមនិង សសេរបរិយាយ នៅលេីផេក របស់លោក នៅថ្ងៃទី ១២ សីហា ២០១៨ នេះ ដោយ បានពោលទៅកាន់ លោក ម៉ៅ ភិរុណ យ៉ាងដូច្នេះថា ៖ ខ្ញុំបាទ លី សាម៉េត និង ឧកញ៉ា ឌីប៉ូ សូមជំរាបលោកអភិបាលខេត្តកណ្តាល ម៉ៅ ភិរុណ អោយបានជ្រាបថា លោកបានយកដីក្រុមហ៊ុនខ្ញុំទៅលក់ ធ្វើរបាយការណ៍កុហក់សម្តេច លោកបានយកស្នាមមេដៃប្រជាពលរដ្ឋទៅកុហកសម្តេច ឥឡូវ ប្រជាជននៅឃុំកំពង់អុសទាំងមូលដឹងលឺអស់ហើយ ហើយប្រជាជនទាំងអស់ព្រមមកធ្វើជា សាក្សីទាំងអស់គ្នា។

លោកបានកុហកប្រជាពលរដ្ឋ ហើយ ប្រជាពលរដ្ឋទាំងអស់ឆ្ងល់ថាយកស្នាមមេដៃពួកគាត់ធ្វើអ្វី ហើយខាងលោកអភិបាលខេត្ត ម៉ៅ ភិរុណ ថា យកស្នាមមេដៃទៅ គាំទ្រសម្តេច តែផ្ទុយទៅវិញ លោកបានយកស្នាមមេដៃប្រជាជន ធ្វើរបាយការណ៍កុហកសម្តេច ហើយលោកយកដីក្រុមហ៊ុន ទៅលក់ចែកអ្នកមាន និងឧកញ៉ា មួយចំនួន ។

ខ្ញុំបាទ លី សាម៉េត មានភ័ស្តុតាងគ្រប់គ្រាន់ មានទាំង វីដេអូក្លីប ដែលលោកបានបញ្ជាកូនចៅថ្នាក់ ក្រោម ទៅប្រមូលស្នាម មេដៃប្រជាពលរដ្ឋ មិនតែប៉ុណ្ណោះ លោកចោទថា ក្រុមហ៊ុនខ្ញុំមិនអោយប្រជាពលរដ្ឋដើរ លោកធ្វើរបាយការណ៍កុហកថា ប្រជាជនដើរមិនបាន រកត្រីមិនបាន ។ រឿងទាំងអស់នេះ សុទ្ធតែលោកជាអ្នកប្រឌិតឡើងទាំងអស់ មិនតែប៉ុណ្ណោះលោកយកដីក្រុមហ៊ុនខ្ញុំទៅលក់អស់ហើយ លោកបែរមកប្តឹងខ្ញុំដាក់គុកទៀត ។ វាពិតជា អយុត្តិធម៌ណាស់សំរាប់រូបខ្ញុំបាទ សូមប្រជាពលរដ្ឋទាំងអស់ពិចារណាទាំងអស់គ្នា ។

បើលោកអភិបាលខេត្តកណ្តាលថា ខ្លួនលោកមិនបានយកដីក្រុមហ៊ុនទៅ លក់អោយគេទេនោះ លោកហ៊ានមកស្បថ ជាមួយខ្ញុំបាទ នៅព្រះអង្គដងកើ បាន រឺ អត់ ។

តើលោកយកដី ក្រុមហ៊ុននោះពិត រឺមិនពិត? ពីព្រោះឈ្មោះដែលលោកបានលក់អោយនោះ សុទ្ធតែជាពួកឈ្មួញខិលខូច និងអ្នកមានមួយចំនួន ហើយគ្មានឈ្មោះប្រជាជននៅឃុំកំពង់អុសទេ ខ្ញុំបាទមានភ័ស្តុតាងក្នុងដៃគ្រប់គ្រាន់ ហើយលោកបានប្រមាថ ខ្ញុំបាទ និង ឧកញ៉ា ឌីប៉ូ ថា ពួកអាជនពាល ពីរនាក់ហ្នឹង ហ្នឹងចាត់ការវា ពេលបោះឆ្នោតហើយ (នេះជារឿងពិត )។

ខ្ញុំដឹងអាថ៌កំបាំងច្រើនណាស់ អ្វីដែលខ្ញុំហ៊ាននិយាយ ខ្ញុំបាទនឹងហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ ពីព្រោះ លោកម៉ៅ ភិរុណ បានយកដីក្រុមហ៊ុនទៅលក់យ៉ាងពិតប្រាកដ មិនអាចប្រកែកបានទេវតាដឹងលឺមេឃដីដឹងលឺ ហើយនៅថ្ងៃទី 15 រឺថ្ងៃទី16 សីហា នេះ ខ្ញុំបាទនឹងចេញក្លីបវីដេអូ ដើម្បី បញ្ជាក់ពីការពិត ចំពោះបុគ្គលលោកអភិបាលខេត្តកណ្តាល លោក ម៉ៅ ភិរុណ តែម្នាក់គត់។

ទោះបីយ៉ាងណា មជ្ឈដ្ឋានជាច្រើនរង់ចាំមើលថា ទីបំផុតនៃសំណុំរឿងដ៏ក្តៅគគុកនេះ តើតុលាការនឹងសម្រេចយ៉ាងដូចម្ដេច? រឿងដី នៅកំពង់អុស ពិសេស ទាក់ ទង នឹងក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍន៍ នេះ គួរថ្នាក់លេី ពិសេសសម្តេច បង្កេីតគណៈកម្មការចុះដោះស្រាយអោយបាន ច្បាស់លាស់ ណាមួយ ដេីម្បីអោយ ភាគីទាំងពីរ បានអស់ចិត្ត ? ៕ដោយសនសុភ័ក្ដ

Facebook Comments
Loading...