រថយន្តប៉ែនដឹកថ្មបើកបុកជាប់បង្កាន់ដៃស្ពាន នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ

0
1193

ខេត្តព្រះសីហនុ ៖ វេលាម៉ោង ១០’៣០នាទីព្រឹក ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយខ្លួនឯង លើផ្លូវជាតិលេខ ៤ ចំណុចគីឡូម៉ែត្រលេខ ១៣៨-១៣៩ ក្នុងភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

បង្កដោយរថយន្តប៉ែនដឹកថ្ម ពណ៌ស ម៉ាកហុីយ៉ុនដាយ ពាក់ស្លាកលេខ ព្រះសីហនុ 4A-3396 មានទិសដៅពីភ្នំពេញ ទៅខេត្តព្រះសីហនុ ដល់ចំណុចខាងលើបានបុកជាប់បង្កាន់ដៃស្ពាន បណ្តាលអោយកកស្ទះ ចរាចរណ៍ ទាំងទៅ មកទាំងស្រុង។

ចំពោះមុខកំលាំង អហ ស្នាក់កាសន្តិសុខ ៤០២ សហការជាមួយកំលាំងអធិការដ្ឋាននគរបាលស្រុកំពង់សីលានៅការពារកន្លែងកើតហេតុ កំពុងរកវិធីទាញឡាន ឫស្ទួចឡានចេញពីលើផ្លូវ ដើម្បីបញ្ជៀសឲ្យចរាចរណ៍ទៅបាន៕

Facebook Comments
Loading...