ប្រជាជន ប្រមាណជិត២៣០០គ្រូសារបាននាំគ្នាចាកចេញពីលំនៅដ្ឋានមកកាន់ទីទួលសុវត្តិភាពដើម្បីគេចពីគ្រោះទឹកជំនន់

0
1988

ត្បូងឃ្មុំ៖ ប្រជាជនប្រមាណជិត១ម៉ឺននាកមកពី២ឃុំតាមបណ្ដោយដងទន្លេមេគង្គមានឃុំទន្លេបិទ និងឃុំជីរោទិ៍ទី១ បានធ្វើការផ្លាស់ប្ដូរនិងចាកចេញពីទីលំនៅដ្ឋាន ដើម្បីគេចពីគ្រោះទឹកជំនន់ដែលកំពុងតែ ហក់ឡើងជារៀងរាល់ថ្ងៃ ។

លោកមេឃុំទន្លេបិទនិងលោកមេឃុំជីរោទិ៍ទី១ បាន បញ្ជាក់អោយដឹងថា នៅក្នុងឃុំទន្លេបិទ មានប្រជាជនដែលបាន ចាកចេញពីលំនៅដ្ឋាន មកកាន់ទួលសុវត្តិភាពនេះគឺមានចំនួន ៧ភូមិ រួមមាន៖ ភូមិព្រែកតូច,ភូមិយាយស., ភូមិទន្លេបិទ,ភូមិទួលខ្សាច់,ទួលគរ,ទន្លេបិទលើ និងភូមិទន្លេបិទក្រោម ដែលមានប្រជាជនសរុប 1814គ្រូសារ និងចំនួនមនុស្សគឺ ៧៩៥១នាក់និងប្រជាជនដែលត្រូវជម្លៀស មាន ៦៤៦គ្រូសារស្មើរ ២៣០៨នាក់។ និងឃុំជីរោទិ៍ទី១ មានប្រជាជនសរុប ១៤០១គ្រូសា ចំណែកប្រជាជនដែលត្រូវជម្លៀសមាន៦៧៦គ្រូសារ ស្មើរ២០៥៨នាក់ ដែលមកពី៣ភូមិ គឺ ភូមិព្រែកតូច ,ភូមិទួលកែវ, និងភូមិរការធំ ។ ក្នុងនោះបានជម្លៀស ទៅកាន់ទីទួលសុវត្តិភាព ផ្សេងៗគ្នា រួមមាន៖ ទីទួលឧកញ្ញា អានម៉ារឌី,ទួលឧកញ្ញា ឈន ថារី, ទួលបែង, ទួលឧកញ្ញា សូសេត, ទួលកែវ, វត្តទន្លេបិទ ។ល។

លោក យា វឿន ប្រធានមន្ទីរធនធានទឹក និង ឧតុនិយមខេត្តត្បូងឃ្មុំ បានបញ្ជាក់ឱ្យដឹងថា គិតត្រឹម ម៉ោង៧ព្រឹកថ្ងៃទី៣១ខែកក្កដារហូតដល់ថ្ងៃទី១ខែសីហាពោលគឺ ២៤ម៉ោង កម្ពស់ទឹកទន្លេមេគង្គមាន ១៤,៨៥ម៉ែត្រ ធៀបនិង ម្សិលមិញទឹកឡើង ០,២៥ម៉ែត្រ ធៀបនិងឆ្នាំមុនខ្ពស់ជាន ០,២៣ម៉ែត្រ។

សូមបញ្ជាក់ថាកម្ពស់ទឹកដែលត្រូវប្រកាសឱ្យមានការ ប្រុងប្រយ័ត្ន គឺ ១៥,២០ម៉ែត្រ ៕

Facebook Comments
Loading...