សមត្ថកិច្ចសុ្រកកណ្ដាលស្ទឹងឃាត់ខ្លួនយុវជនពីរនាក់រួមនឹងថ្នាំញៀនបីកញ្ចប់នឹងម្នាក់ទៀតរត់គេចខ្លួនបាត់.. !

0
1226

កណ្ដាល៖ យុវជនពីរនាក់ក្នុងចំណោមបីនាក់ត្រូវសមត្ថកិច្ចស្រុកកណ្ដាលស្ទឹងឃាត់ខ្លួនពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)យកមកអធិការដ្ឋានស្រុកដើម្បីសាកសួរ។ករណីនេះកើតហេតុ នៅថ្ងៃ ច័ន្ទ០៤រោច ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែ កក្តដា ឆ្នាំ២០១៨ វេលាម៉ោង ១២និង០០នាទី នៅចំណុច ភូមិត្បូងក្តី ឃុំ បារគូស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ។

ប្រភពពីសមត្ថកិច្ចបានអោយភ្នាក់ងារយើងដឹងថា៖ជនសង្ស័យ មានចំនួន០៣នាក់ (ឃាត់ខ្លួនបានពីរនាក់) ទី១- ឈ្មោះ ហ៊ួ សុខឃីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ បច្ចុប្បន្នស្នាក់នៅភូមិ ថ្មី ឃុំ ថ្មី ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ។ ទី២-ឈ្មោះ ផង់ សុខហេង ភេទប្រុស អាយុ១៨ មុខរបរ ជាងជួលជុលរថយន្ត បច្ចុប្បន្នស្នាក់នៅភូមិ តាឡឹក ឃុំ ត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ទី៣-ឈ្មោះ ណូ ភេទប្រុសនៅ ភូមិទន្លា ឃុំថ្មី ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលមុខរបរ លក់ថ្នាំញៀន(រត់គេចខ្លួន)។

វត្ថុតាងចាប់យករួមមាន៖

១ / ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន០៣កញ្ចប់តូច។

២-ម៉ូតូចំនួន០២គ្រឿង
-ម៉ូតូម៉ាក់ Honda c១២៥ ពណ៌ខ្មៅ ពាក់ផ្លាក់លេខ ភ្នំពេញ 1BE 3545
-ម៉ូតូម៉ាក់ Honda wave ពណ៌ខ្មៅ ពាក់ផ្លាក់លេខ ភ ព1 ឋ9298។

៣/ សម្ភារៈប្រើប្រាស់ គ្រឿងញៀនមួយចំនួន ។

ប្រភពបានបន្តទៀតថា៖ នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋល្អថា មានករណីប្រើប្រាស់ គ្រឿងញៀន នៅចំណុចកើតហេតុខាងលើភ្លាមនោះកម្លាំងប៉ុស្ត៏នរគបាលរដ្ឋបាលបារគូ សហការជាមួយជំនាញអធិការដ្ឋានស្រុក បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យ ជនសង្ស័យ ឈ្មោះ ហ៊ួ សុខឃីន និងឈ្មោះ ផង់ សុខហេង បានរកឃើញម្សៅក្រាម
ពណ៍សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០៣កញ្ចប់តូចនៅនឹងកន្លែងកើតហេតុរួចឃាត់ខ្លួន រួមនឹងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាន ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះហ៊ួ សុខឃីននិងឈ្មោះ ផង់ សុខហេង បានសារភាពថា ខ្លួនទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំ តម្លៃ ២០០០០រៀល (ពីរម៉ឺនរៀល)ពីឈ្មោះ ណូ នៅចំណុចភូមិ ត្បូងក្តី ឃុំ បារគូ ដើម្បីយកមកប្រើប្រាស់ អស់ចំនែកថ្នាំញៀន០៣កញ្ចប់នេះជារបស់ឈ្មោះ ណូ បានរត់គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីបន្ដអនុវត្ដតាមនីតិវីធី នៃច្បាប់៕ ដោយសនសុភ័ក្ដ

Facebook Comments
Loading...