ហាយឡែនឌ័រ បុករះម៉ូតូបណ្ដាលអោយបើកម៉ូតូស្លាប់នៅនឹងកន្លែងភ្លាមៗ

0
1271

ស្រុកព្រៃនប់-កាលពីម៉ោងជិត១យប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី៣០,០៧,២០១៨ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងផ្លូវជាតិលេខ៤ នៅចន្លោះគីឡូម៉ែត្រលេខ១៦៩-១៧០ ស្ថិតនៅក្នុងភូមិតាពៅ ឃុំតានៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងរថយន្ត០១គ្រឿងម៉ាកHILANDER ពាក់ផ្លាក លេខ ព្រះសីហនុ2A 8605បើកបរដោយឈ្មោះ សុខ ខៃ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរ រត់តាក់សុី មានទីលំនៅក្រុម២១សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានទិសដៅ(ភ្នំពេញទៅព្រះសីហនុ) មកដល់ចំណុចខាងលើ បានបុកប៉ះជាមួយម៉ូតូមួយគ្រឿង ម៉ាកវ៉េវ គ្មានផ្លាកលេខ (ទិសដៅស្របគ្នា) បណ្តាលអោយអ្នកបើកបរម៉ូតូឈ្មោះហុង ម៉ៅភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ កម្មករ មានទីលំនៅ ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ខេត្តព្រះសីហនុ ស្លាប់នៅនឹងកន្លែង។

សាកសពសមត្ថកិច្ចបានប្រគល់អោយក្រុមគ្រួសារយកទៅ ធ្វើបុណ្យ តាមប្រពៃណី ចំណែករថយន្ត និងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ធ្វើការដោះស្រាយបន្ត៕

Facebook Comments
Loading...