សមត្ថកិច្ចត្រៀមកម្លាំងគ្រប់គ្រាន់ហើយ ដើម្បីការពារដំណើរការបោះឆ្នោត

0
1046

ភ្នំពេញ – នគរបាលរាជធានីភ្នំពេញ បានរៀបចំកម្លាំងសម្រាប់ធ្វើអន្តរាគមន៍ចំនួន ៣ដំណាក់កាល ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨នេះ ។

ដំណាក់កាលទាំង៣នោះរួមមាន៖ ទី១-ការពារសកម្មភាព យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ របស់គណបក្សនយោបាយទាំង ១៩ លើ ២០គណបក្ស ដែលបានឈរឈ្មោះបោះឆ្នោត ក្នុងរាជធានីភ្នំពេញ រយៈពេល ២១ថ្ងៃ ពីថ្ងៃទី៧ ដល់ ២៧ ខែកក្កដា ឆ្នាំ២០១៨ ទី២-ប្រមូលផ្តុំកម្លាំងទាំងអស់ ការពារគ្រប់ទីស្នាក់ការបោះឆ្នោត គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ការិយាល័យបោះឆ្នោត ការរាប់សន្លឹកឆ្នោត ការដឹកជញ្ជូនសម្ភារឯកសារបោះឆ្នោត និងកំណត់ហេតុបូកសរុបលទ្ធផលនៃការបោះឆ្នោត តាមការិយាល័យបោះឆ្នោតនីមួយៗទៅកាន់ គ.ជ.ប និងទី៣-ប្រមូលផ្តុំកម្លាំងត្រៀមអន្តរាគមន៍ សម្រាប់ការពារសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់ ក្នុងឱកាស មុន ក្នុង និងក្រោយការប្រកាសលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ចប់ជាស្ថាពរ។

ក្នុងនោះរួមមាន៖ កម្លាំងការពារយុទ្ធនាការឃោសនាបោះឆ្នោត ប្រើប្រាស់កម្លាំង ចំនួន ១២៥៥នាក់ កម្លាំងការពារការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ចំនួន ២១៣៨ការិយាល័យ លើ ២៦៦ទីតាំង ប្រើប្រាស់កម្លាំងចំនួន ៤៥០៥នាក់ កម្លាំងត្រៀមអន្តរាគមន៍ចល័តការពារភូមិសាស្រ្តខាងក្រៅ ប្រើប្រាស់កម្លាំងចំនួន ៤៨០នាក់ និងកម្លាំងការិយាល័យវិទ្យុទាក់ទង ចំនួន ២៦៤នាក់ កងកម្លាំងទាំងអស់ដែលបានរៀបចំខាងលើ មានភារកិច្ច បង្ការ ទប់ស្កាត់ និងបង្រ្កាប រាល់ករណី ដែលបង្កឱ្យមានការរាំងស្ទះដល់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ។

Facebook Comments
Loading...