ពិធីបើកកាត់ខ្សែបូរគម្រប់ខួប១០០ឆ្នាំនៃទីលានគម្របអណ្តូងលូនៅរោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់ហ៊ីអាហ្គារី ទីក្រុងគីតាគ្យឹហ្សឺ ប្រទេសជប៉ុន

0
1082

ថ្ងៃអង្គារ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ តំណាងអោយ ឯកឧត្តម ហេង រត្នពិសិដ្ឋ អគ្គនាយកសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន លោក ចៅ សុភៈភិបាល ប្រធាននាយកដ្ឋានសំណង់ប្រព័ន្ឋចម្រោះទឹកកខ្វក់ បានចូលរួមពិធីបើកកាត់ខ្សែបូរគម្រប់ខួប១០០ឆ្នាំនៃទីលានគម្របអណ្តូងលូនៅរោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់ហ៊ីអាហ្គារី (Hiagari Wastewater Treatment Plant) ទីក្រុងគីតាគ្យឹហ្សឺ ប្រទេសជប៉ុន ដែលក្នុងពិធីកាត់ខ្សែបូរនោះមានការចូលរួមពីទីក្រុងសម្ព័ន្ឋមេត្រីចំនួន០៤ ដែលបានចុះហត្ថលេខាសម្ព័ន្ឋមេត្រីជាមួយទីក្រុងគីតាគ្យឹហ្សឹ រួមមាន៖ ១) រាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ២) ទីក្រុងដាលាននៃប្រទេសចិន ៣) ទីក្រុងហាយហ្វុងនៃប្រទេសវៀតណាម និង ៤) ទីក្រុងហ្សាកាតានៃប្រទេសឥណ្ឌូនេស៊ី និងមានការចូលរួមពីប្រធានក្រុមប្រឹក្សាទឺក នាយកប្រតិបត្តិនៃមន្ទីរគ្រប់គ្រងទឹកកខ្វក់និងទឹកស្អាត នៃទីក្រុងគីតាគ្យឹហ្សឺ មន្ត្រីពាក់ព័ន្ឋ និងបណ្តាញសារព័ត៌មានផងដែរ។

Facebook Comments
Loading...