ប្រជាពលរដ្ឋនៅតាមដងទន្លេសេសាន កំពុងរងគ្រោះទឹកជំនន់

0
1196

នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ កាលពីវេលាម៉ោង៥ល្ងាច ទឹកជំនន់បានលិចលង់ក្នុងឃុំតាវែងលើ ស្រុកតាវែងដែលបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេសេសាន ដែលក្នុងនោះមានដូចខាងក្រោម៖
1.លិចផ្ទះតាមចំការ ២៨ខ្នង ក្នុងនោះអណ្តែត1
2.ជ្រូកអណ្តែតចំនួន១៣ក្បាល
3.គោយន្តលិចក្នុងទឹកចំនួន០៤គ្រឿង
4- មនុស្សត្រូវជម្លៀសទៅរកទីទួលសុវត្ថិភាព
បាន២កន្លែង គឺភូមិយ៉ត់ និងភូមិតាបូក នៃឃុំតាវែងលើ ស្រុកតាវែង

មកដល់បច្ចុប្បន្ននេះអាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋានកំពុងត្រៀមមធ្យោបាយសរុប កំលាំងសរុប ដើម្បីជម្លៀសប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងទន្លេសេសានទាំង៤ស្រុក រួមមាន ស្រុកអូរយ៉ាដាវ ស្រុកអណ្តូងមាស ស្រុកតាវែង និងស្រុកវើនសៃ មករកទីទួលសុវត្ថិភាព – មន្ទីរព័ត៌មាន ខេត្តរតនគិរី

Facebook Comments
Loading...