បង្ក្រាបទីតាំងផលិតគ្រឿងញៀនដ៍ធំមួយកន្លែងក្នុងបុរីពិភពថ្មី

0
819

ភ្នំពេញ ៖ ការបង្ក្រាបនេះធើ្វឡើងកាលពីថ្ងៃទី៧ កក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងបុរីពិភពថ្មី ក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ ឃិន ម៉ាប់ អាយុជាង៣០ឆ្នាំ រស់នៅភូមិកោះកែវ ខេត្តពោធិសាត់ ។

ដោយឡែក វត្ថុតាងដកហូតនោះរួមមាន ម្សៅក្រាម ជាសារធាតុញៀនចំនួន៨៩កញ្ចប់ ក្នុងនោះមានកញ្ចប់ធំល្មចំនួន៦៩កញ្ចប់ និងកញ្ចប់ធំ ដែលច្រកក្នុងកញ្ចប់តែចំនួន២០កញ្ចប់ រួមនិងគ្រឿងផ្សំព្រមទាំងឧបករណ៍ សម្រាប់ផលិតគ្រឿងញៀនជាច្រើនទៀត។

កម្លាំងនគរបាលនៃមន្ទីប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនខណ្ឌពោធិ៍សែនជ័យ និងនគរបាលប៉ុស្តិ៍កន្ទោកធ្វើការបង្ក្រាបទីតាំងដឹកជញ្ជូន និងផលិតកែច្នៃគ្រឿងញៀនមួយកន្លែង ដោយក្នុងប្រតិបត្តិការនោះ ឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងដកហូតបានម្សៅក្រាម ដែលសង្ស័យថា ជាសារធាតុញៀនជាគ្រឿងផ្សំជាច្រើន និងឧបករណ៍ សម្រាប់ផលិតគ្រឿងញៀនផងដែរ ។

មុនឈានដល់ការបង្ក្រាបនេះ កម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវនិងស៊ើបអង្កេតយូរមកហើយរហូតកំណត់បានទីតាំង ដែលសង្ស័យមានការដឹកជញ្ជូននិងផលិតកែច្នៃគ្រឿងញៀនមួយនេះច្បាស់លាស់ ។ ក្រោមការសម្របសម្រួលដោយលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះសហការណ៍ជាមួយកម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនខណ្ឌពោធិ៍សែនជ័យ និងនគរបាលប៉ុស្តិ៍កន្ទោកធ្វើការបង្ក្រាបតែម្ដង ៕

Facebook Comments
Loading...