ដូពីងពិភពលោក ទាមទារឲ្យបង្កើនការគោរពច្បាប់

0
959

ភ្នំពេញ: ការសម្រចចុងក្រោយស្ដីពីការប្រជុំអន្តររដ្ឋាភិបាលនៃបណ្ដាប្រទេសក្នុងតំបន់អាស៊ី និង អូសេអានីនៅទីក្រុងកូឡុំបូប្រទេសស្រីលង្ការនាពេលថ្មីៗនេះភ្នាក់ងារប្រឆាំងដូពីងពិភពលោក(World Anti-Doping Agency) បានទាមទារឲ្យប្រទេសជាម្ចាស់ហត្ថលេខីទាំងអស់បង្កើនការគោរពច្បាប់ ។

ដូពីងមានន័យថាប្រឆាំងនឹងសារធាតុលើកកម្លាំងដែលមិនអនុញ្ញាតិឲ្យប្រើនៅក្នុងកីឡា ។ការប្រជុំដែលមាន
ប្រទេសចំនួន២៨ចូលរួមនេះក៏មានការចូលរួមមានការចូលរួមពីភ្នាក់ងាតពិភពលោកប្រឆាំងដូពីង មានការចូលរួមពីប្រធានភ្នាក់ងាប្រឆាំងដូពីងទ្វីបអាស៊ី ក្រុមប្រឹក្សាអូឡាំពិកអាស៊ី និងប្រទេសហត្ថលេខី ។

សម្រាប់កម្ពុជាតំណាងដោយលោកប៊ូ ជុំសេរីអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា លោកប៉ុន សុខប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាដែលជាអ្នកមានតួនាទីបង្វឹក និងគ្រប់គ្រងកីឡាករ-កីឡាការិនីជម្រើសជាតិ។

សព្វថ្ងៃនេះការប្រឆាំងដូពីងត្រូវបានធ្វើជាបន្ទាន់មួយចំពោះអត្តពលិករូបណាដែលសង្ស័យថាបានប្រើដោយ
ចេតនា ឬ អចេតនាចំពោះសារធាតុលើកកម្លាំងដែលមិនអនុញ្ញាតិឲ្យប្រើប្រាស់នៅក្នុងកីឡា ។មិនតែប៉ុណ្ណោះរាល់ការប្រកួតប្រសិនបើអត្តពលិករូបណាម្នាក់ដណ្ដើមបានមេដាយ ឬ ត្រូវភាគីបដិបក្ខរបស់ខ្លួនសង្ស័យថាមានប្រើប្រាស់សារធាតុលើកកម្លាំងនោះនឹងត្រុវអ្នកជំនាញការនៃព្រឹត្តិការណ៍នោះត្រួតពិនិត្យលើសំណាកភ្លាមពិសេសទឹកនោម ។

បើរកឃើញថាមានប្រើប្រាស់អត្តពលិកនោះត្រូវទទួលទណ្ឌកម្មទៅតាមកម្រិតដែលមានចែងក្នុងច្បាប់ដូចជាបញ្ចប់អាជីពជាកីឡាករជារៀងរហូត ឬ មួយរយៈ ហើយមេដាយដែលទទួលបាននឹងត្រុវដកហូតមកវិញ ។

នៅក្នុងអង្គប្រជុំអន្តររដ្ឋាភិបាលនោះអង្គប្រជុំទាំងមូលបានទាមទារឲ្យបណ្ដារដ្ឋាភិបាលនៃប្រទេសជាម្ចាស់
ហត្ថលេខីទាំងអស់បង្កើនកញ្ចប់ថវិកាសម្រាប់ចំណាយក្នុងការធ្វើសកម្មភាពប្រឆាំងដូពីងនេះ ។

Facebook Comments
Loading...