ខេត្តព្រះសីហនុ៖ រថយន្ត ៥គ្រឿងបុកប៉ះគ្នានៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២១១-២១២ ស្ថិតនៅក្នុងភូមិពូធឿន ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ហេតុការណ៍នេះ កើតឡើងកាលពីម៉ោងជាង ០៧យប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ។
សេចក្តីរាយការណ៍ជាបឋមពីសមត្ថកិច្ចអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាង រថយន្តចំនួន ០៥គ្រឿង មានរថយន្តកុងតឺនរ័០២គ្រឿង រថយន្តហាយឡិនឌរ័០១គ្រឿង រថយន្តដឹកសំរាម០១គ្រឿង និង រថយន្តតូរីសខ្នាតធំ០១គ្រឿង ដែលតាមនគរបាលថាបង្កឡើងដោយ រថយន្តដឹកកុងតឺនរ័ ០១គ្រឿង មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះដល់ចំណុចខាងលើស្ថានភាពផ្លូវចុះចំណោត រថយន្តនេះក៏បានរ៉េចង្កូតមកខាងឆ្វេងដៃបុក និងរថយន្ត០១គ្រឿងដែលមានទិសដៅផ្ទុយគ្នា បណ្តាឲ្យរថយន្តចំនួន ០៣គ្រឿងទៀតមានទិសដៅពីភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ បុកពីក្រោយបន្តគ្នាតែម្តង ។
គ្រោះថ្នាក់នេះបណ្តាលឲ្យស្ត្រីមានផ្ទៃពោះម្នាក់ឈ្មោះ ពេជ្រ ស្រីអូន ភេទស្រី អាយុ៣១ឆ្នាំ មុខរបរ កម្មករ មានទីលំនៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ របួស និងបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាព ។
បច្ចុប្បន្នសមត្ថកិច្ច ជំនាញកំពុងចាត់ចែងយកចេញពីកន្លែងកើតហេតុ កុំឲ្យមានការកកស្ទះចរាចរណ៍ និងកត់ត្រាអត្តសញាណភាគីទាំងពី ៕