ឪពុកធ្វើទារុណកម្មលើកូនប្រុសត្រូវប៉ូលិសឃាត់ខ្លួន

0
999

នៅរសៀលថ្ងៃទី​ ១៥​ ខែ​ មិថុនា​ ឯកឧត្ដម​ឧត្តមសេនីយ៍ឯក​ ប៉ុល​ ពិធេយ្យ ប្រធាននាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន អគ្គស្នងការដ្ឋាននគរបាលជាតិ​ បានប្រាប់​ថា បុរសម្នាក់ដែលវាយធ្វើបាបក្មេង ហើយត្រូវបានគេថតវីដេអូបង្ហោះចែកចាយតាមបណ្តាញទំនាក់ទំនងសង្គម Facebook នោះ ត្រូវបានកម្លាំងនគរបាល​ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនឃាត់ខ្លួនបានហើយ។

បុរសជាជនសង្ស័យមានឈ្មោះ ហិន សុផាន់ណា អាយុ៣៩ឆ្នាំ ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៧៣ ផ្លូវមុន្នីរ៉េត សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ចំណែកជនរងគ្រោះឈ្មោះ ហេង ឡិថុន ភេទ ប្រុស អាយុ៥ឆ្នាំ។

ឯកឧត្ដម​ឧត្ដមសេនីយ៍ឯក​ ប៉ុល​ ភិធេយ្យ​ បានបញ្ជាក់ប្រាប់​អោយដឹងទៀតថា​ ពេលនេះជនសង្ស័យកំពុងត្រូវបានសាកសួរចម្លើយនៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស​ និង​ ការពារអនិតិជន​ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនិតិវិធីច្បាប់​ ។​

គួរបញ្ជាក់ថា​ វីដេអូដែលបានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម​ បង្ហាញអំពីបុរសម្នាក់ពាក់អាវពណ៌លឿងបានវាយទាត់ធាក់លើកុមារយ៉ាងព្រៃផ្សៃបំផុតបង្ករអោយមានការរឹះគន់កក្រើក​ Facebook ។

Facebook Comments
Loading...