រង្វាន់គំរបដបតែអូឈិ ត្រូវជាង២សប្តាហ៍ ទេីបដឹងរឿង

0
1309

ត្បូងឃ្មុំ៖ សំលាញ់២នាក់​(ម្នាក់ឈ្មោះ​ ហែម និមុល និងម្នាក់ទៀត ឈ្មោះ សែម កាណាន់) ជាអូឌ័រប្រចាំខារ៉ាអូខេ វិមានទ្រព្យ ស្ថិតក្នុងភូមិម៉ាស៉ីនទឹក ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅម៉ោង២ និង៥០នាទីយប់ថ្ងៃទី២៧ ឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ បាននាំគ្នាទៅទិញ តែអូឈិផឹក នៅតូបលក់មុខផ្សារមេមត់ ដេីម្បីយកកម្លាំងធ្វេីការងារជូនលោកថៅកែជាម្ចាស់ខារ៉ាអូខេ ភ័ព្វសំណាងត្រូវបានរង្វាន់រថយន្ត ហ្វតរិនជ័រ មាននៅគំរបតែអូឈិ មិត្តភ័ក្ត្រទាំងពីរនាក់ បានយករង្វាន់គំរបតែអូឈិនោះទៅផ្ញេីលោកថៅកែ ដេីម្បីរត់ការណ៍យករថយន្តនោះមកឱ្យអ្នកទាំងពីរ ។ តែគ្មានលទ្ធផល ហែម និមុល ក៏សម្រេចធ្វេីឃ្លីបវីដេអូ​បង្ហោះ ក្នុងហ្វេសបុក ទេីបធ្លាយរឿងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ តែម្តង ។ បច្ចុប្បន្ន សំណុំរឿងរង្វាន់នេះ ត្រូវសមត្ថកិច្ចនគរបាលស្រុកមេមត់ បានហៅភាគីពាក់ព័ន្ធមកសួរនាំរកការពិតដេីម្បីឈានទៅបញ្ចប់រឿង តែពុំទាន់ទទួលបានផលវិជ្ជមាននៅឡេីយទេ ។
លោក ហែម និមុល អាយុ២៥ឆ្នាំ ជាអ្នកសៀមរាប បច្ចុប្បន្នស្នាក់នៅភូមិខាងលេី បានបញ្ជាក់ថា នៅយប់នោះរូបគេបានយកលុយពីប្អូនថ្លៃគេចំនួន១ម៉ឺនរៀល (ក្រដាសប្រាំពាន់២សន្លឹក) ទៅទិញតែអូឈិហូប ក៏ត្រូវរង្វាន់ជាមួយមិត្តភ័ក្ត្រតែម្តង មានចិត្តរំភេីបឥតឧបមាយេីងចែកផលលាភនេះស្មេីៗគ្នា ព្រោះគេជាអ្នកចេញលុយ តែអូឈិ១ដបឱ្យមិត្ត សែម កាណាន់ ជាអ្នកត្រូវរង្វាន់ ។

ហែម និមុល បានបញ្ជាក់ទៀតថា រឿងសួរទៅលោកថៅកែ(ឈ្មោះ ស៉ិន ម៉ៅ)ទៅបេីករង្វាន់រថយន្តញឹកញាប់ពេករហូតទល់តែថៅកែ ដេញចេញពីការងារ ទាំងពីរនាក់ ប្តីប្រពន្ធ និងប្អូនស្រីគេពីរនាក់ទៀត ក៏ត្រូវដេញចេញដែរ ។

លោក សែម កាណាន់ អាយុ២៦ឆ្នាំ រស់នៅភូមិម៉ាស៉ីនទឹក ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូង្មុំ បានបញ្ជាក់ថា រូបគេជាអ្នកត្រូវរង្វាន់ពិតប្រាកដមែន មិនមែនលោក ហែម និមុល ជាអ្នកត្រូវទេ រឿងនេះទុកឱ្យសមត្ថកិច្ចជាអ្នកដោះស្រាយ ។

លោក ស៉ិន ម៉ៅ ជាថៅកែខារ៉ាអូខេ វិមានទ្រព្យ មិនបានបញ្ជាក់អ្វីទេ គ្រាន់តែថា មាននៅក្នុងរបាយការណ៍ប៉ូលីសអស់ហេីយសួរទៅប៉ូលីសទៅ ។ ហេីយខាងសមត្ថកិច្ចប៉ូលីស មិនទាន់ធ្វេីសេចក្តីសន្និដ្ឋានថា យ៉ាងណានោះទេ មិនមានលទ្ធផល រង់ចាំការដោះស្រាយតាមនិតិវិធីបន្តទៀត ៕

Facebook Comments
Loading...