ពិធីផ្សព្វផ្សាយច្បាប់ព្រហ្មទណ្ឌនិងច្បាប់រដ្ឋប្បវេណីដល់តំបន់សិករងខេត្តកណ្ដាល…!

0
1800

(កណ្ដាល): កងខេមរ:ភូមិនៃតំបន់សិករងខេត្តកណ្ដាលបានប្រារព ពិធីផ្សព្វផ្សាយរៀនសូត្រអំពីច្បាប់ក្រមព្រហ្មទណ្ឌនិងច្បាប់រដ្ឋប្បវេណីដល់សិក្ខាកាមជាកងយោធពលខេមរ:ភូមិន្ទនៅតំបន់សិករងខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី៧ ខែមិថុនាឆ្នាំ២០១៨នេះ
ក្រោមអធិបតីយភាព ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឈៀ ស៊ីដារ៉ា មេបញ្ជាការកងខេមរ:ភូមិន្ទនៅតំបន់សិករងខេត្តកណ្ដាល និងលោក ងួន វុទ្ធី អនុប្រធានសាលាដំបូងខេត្តនិងមានសិក្ខាកាមចូលរួមចំនួន១២០នាក់ដែលបាននឹងកំពុងក្រេបជញ្ជួកយកចំណេះដឹងផ្ទេរយកពីលោក​ ងួន វុទ្ធី យ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត។

ឯកឧត្តម ឧត្ដម សេនីយ៍ទោ ឈៀ ស៊ីដារ៉ា បានសង្កត់ធ្ងន់សិក្ខាកាម ជានាយទាហាន នាយទាហានរង និងមន្ត្រីយោធាទាំងអស់ឲ្យយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីជៀសវាងអោយផុតនូវរាល់បទល្មើស ហើយយកចំណេះដឹងនេះទៅប្រើការ ទៅលើជនសង្គមងងឹតមួយក្ដាប់តូចដែលកំពុងរាតត្បាតដល់បងប្អូនប្រជាពលរដ្ឋនៅតាមបន្ដារភូមិឃុំ ក្នុងស្រុករបស់យើង ពិសេសទៅទៀតកងខេមរ:ភូមិ ត្រូវអនុវត្តន៍ទុបស្កាត់ ឲ្យបាន នូវអនុសាសន៍ គឺបង្ការ បង្ក្រាប និងសង្គ្រោះ ដែលជាកត្តាចាំបាច់ ជូនបងប្អូនប្រជាពលរដ្ឋ ហើយសហការណ៍ ទុបស្កាត់មិនឲ្យមានបទល្មើស ធ្វើឲ្យភូមិឃំុមានសុវត្ថភាពអោយកាន់តែប្រសើឡើង។

នៅក្នុងពិធីនោះដែរ លោក ងួន វុទ្ធី ក្នុងនាមលោកជាអនុប្រធានសាលាដំបូងខេត្តកណ្ដាល លោកខិតខំរិះរកវិធីបង្រៀននិងពន្យល់ដល់សិក្ខាកាម អោយពួកគាត់បានយល់ដឹងអំពីច្បាប់ក្រមព្រហ្មទណ្ឌ ទាំងឡាយ
ដើម្បីអោយពួកគាត់យកទៅប្រើប្រាស់ជាមួយនឹងបទល្មើសផ្សេងៗដែលកើតមានឡើងជាយ:ថាហេតុ និងងាយស្រួលក្នុងការកសាងសំណំុរឿងទៅលើជនល្មើសក្នុងករណីផ្សេង.ៗ។

គួរំលឹកដែរថា: កងខេមរ:ភូមិន្ទ(ជាយោធា)របស់រាជរដ្ឋាភិបាល ប៉ុន្តែពួកគាត់ហាក់ដូចជា នៅមិនចេញមុខបង្រ្កាបទៅលើបទល្មើសណាមួយបានសោះ គឺបជ្ឈដ្ឋានសាធារណៈបាននិយាយថា យោធា គឺជាផ្នែកមួយនៃកងកំលាំងសំរាប់ការពារជួរមុខតែប៉ុណ្ណុះ ៕ ដោយ សនសុភ័ក្ដ

Facebook Comments
Loading...