អតីតព្រះសង្ឃបរាជិក ដែល​ នារី​រូប​ស្រស់​បង្ហោះ​វី​ដេ​អូ​លើ​បណ្តាញ​Facebook​ ត្រូវ​បាន​នគរបាល​ឲ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ​បន្ទាប់​ផ្សឹក​និង​ដោះស្រាយ​គ្នា​

0
1084

​បន្ទាយ​មាន​ជ័យ​៖​ ក្រោយ​ចាប់​ផ្សឹក​ចៅអធិការ​វត្ត​និង​អនុគណៈ​ក្រុង​ដែល​នាំ​ខ្លួន​ទៅ​ស្នងការ​នគរបាល​ខេត្ត​គឺ​ការពារ​សុវត្ថិភាព​បាន​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​០៥​ ខែមិថុនា​ ឆ្នាំ​២០១៨​។​

មន្ត្រី​នគរបាល​ខេត្ត​ម្នាក់​ឲ្យ​ដឹង​ថា​ការ​ពិត​ចៅអធិការ​វត្ត​ភ្នំ​បាក់​លើ​ និង​អនុគណៈ​ក្រុង​សិរី​សោភ័ណ​ឈ្មោះ​ ស្រិល​ វ​ណ្ណា​ ហៅ​អៀម​ វ​ណ្ណា​ ដែល​កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ​ដឹក​មក​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ មិនមែន​ឃាត់ខ្លួន​នោះ​ទេ​គឺ​ដឹក​រំដោះ​ការពារ​សុវត្ថិភាព​ខ្លាច​មាន​ផ្ទុះ​ហិង្សា​ណាមួយ​កើតឡើង​ពី​ប្រជាពលរដ្ឋ​ដែល​ចោមរោម​នៅ​បរិ​វេន​ព្រះ​វិហារ​។​ ពេល​នេះ​ឈ្មោះ​ ស្រិល​ វ​ណ្ណា​ ហៅ​អៀម​ វ​ណ្ណា​ ត្រូវ​បាន​ប្រគល់​ជូន​មន្ទីរ​ធម្មការ​និង​សាសនា​ឲ្យ​ត្រឡប់​ទៅ​វិញ​ហើយ​ដើម្បី​ទៅ​ពិនិត្យ​សម្ភារៈ​ក្នុង​កុដិ​វត្ត​ភ្នំ​បាក់​លើ​។​

​លោក​ យិ​ម​ យឿ​ន​ ប្រធាន​មន្ទីរ​ធម្មការ​ និង​សាសនា​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹ​ថា​ក្រោយ​ពេល​ផ្សឹក​ចៅអធិការ​វត្ត​ភ្នំ​បាក់​លើ​ និង​អនុគណៈ​ក្រុង​សិរី​សោភ័ណ​ឈ្មោះ​ ស្រិល​ វ​ណ្ណា​ ហៅ​អៀម​ វ​ណ្ណា​ អាយុ​៣៨​ឆ្នាំ​ ដែល​ឪពុក​ម្តាយ​រស់នៅ​ភូមិ​ដី​ឡូត៍​សង្កាត់​ទឹក​ផ្លា​ ក្រុង​សិរី​សោភ័ណ​ ដែល​ត្រូវ​បាន​បរាជិក​ដោយ​ចោទ​ពី​កាន់​ពី​ស្ត្រី​ឈ្មោះ​ កាយ​ វិ​តា​ អាយុ​១៩​ឆ្នាំ​ រស់នៅ​ភូមិ​ក្បាលកោះ​ សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ចោទ​ថា​រំលោភ​ និង​គម្រាម​ហើយ​ត្រូវ​មន្ត្រី​ធម្មការ​និង​សាសនា​ខេត្ត​រួម​ជាមួយ​មន្ត្រី​សង្ឃ​ផ្សឹក​ត្រូវ​បាន​បញ្ចប់​នៅ​ម៉ោង​រសៀល​ថ្ងៃ​ទី​០៥​ ខែមិថុនា​ ឆ្នាំ​២០១៨​ នៅ​វត្ត​សុមា​ធិ​ផល​ស្ថិត​សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរី​សោភ័ណ​។​

លោក​បាន​បញ្ជាក់​ថា​ក្រោយ​ពេល​ផ្សឹក​ចៅអធិការ​វត្ត​ភ្នំ​បាក់​លើ​ និង​អនុគណៈ​ក្រុង​សិរី​សោភ័ណ​ឈ្មោះ​ ស្រិល​ក​ វ​ណ្ណា​ ហៅ​អៀម​ វ​ណ្ណា​ គេ​ឃើញ​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​ចោមរោម​ដោយ​មានការ​ព្រួយបារម្ភ​ខ្លាច​ផ្ទុះ​ហិង្សារ​កើតឡើង​និង​ការពារ​សុវត្ថិភាព​កម្លាំង​នគរបាល​ស្នងការ​នគរបាល​ខេត្ត​ប្រមាណ​១០​នាក់​ការពារ​យក​ឡើង​រថយន្ត​ដឹក​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។​

​លោក​ យិ​ម​ យឿ​ន​ បាន​បញ្ជាក់​ថា​នៅ​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល​មន្ត្រី​ធម្មការ​និង​សាសនា​រួម​ជាមួយ​មន្ត្រី​សង្ឃ​បាន​នាំ​ឈ្មោះ​ ស្រិល​ វ​ណ្ណា​ ហៅ​អៀម​ វ​ណ្ណា​ ទៅ​វត្ត​ភ្នំ​បាក់​លើ​ដើម្បី​ធ្វើ​ត្រួតពិនិត្យ​សម្ភារៈ​ផ្ទាល់ខ្លួន​ត្រូវ​បាន​ប្រគល់​ជូន​យក​ទៅ​ផ្ទះ​វិញ​។​ ហើយ​ត្រូវ​បាន​តែងតាំងបណ្តោះអាសន្ន​នៅ​ចៅអធិការ​វត្ត​ភ្នំ​បាក់​លើ​ព្រះ​នាម​ សុភា​ ទិ​ត្យ​ (​សាំ​ណេ​រ​)​ដែល​បួស​៥​វស្សា​មក​ហើយ​នៅ​វត្ត​ភ្នំ​បាក់​លើ​ ស្ថិត​ភូមិ​ភ្នំ​បាក់​សង្កាត់​ទឹក​ផ្លា​ ក្រុង​សិរី​សោភ័ណ​។​

​តាម​ព័ត៌មាន​ទទួល​បាន​ដឹក​ខ្លះ​ថា​រឿង​ផ្សឹក​ចៅអធិការ​វត្ត​ភ្នំ​បាក់​លើ​តាម​ការ​ចោទប្រកាន់​ស្ត្រី​ម្នាក់​ចោទប្រកាន់​រំលោភ​និង​គម្រាម​ជិត​៥​ខែ​មក​ហើយ​ទើប​ផ្ទុះ​រឿង​ដោយ​បង្ហោះ​រូបភាព​ចៅអធិការ​វត្ត​ភ្នំ​បាក់​លើ​ដែល​មាន​រូប​ស្និត​ស្នាល​ជាមួយ​ស្ត្រី​ដែល​ចោទ​ហើយ​រូបភាព​ជា​ច្រើន​សន្លឹក​ដែល​ប៉ះពាល់​សាសនា​ទើប​ទោស​បរាជិក​ត្រូវ​បាន​ផ្សឹក​។​ ហើយ​រឿងរ៉ាវ​ដែល​ស្ត្រី​ឈ្មោះ​ កាយ​ វិ​តា​ គ្រោង​ប្តឹង​ត្រូវ​បាន​ចាស់ទុំ​សម្របសម្រួល​សុំ​កុំ​ឲ្យ​ប្តឹង​ដើម្បី​ជជែក​គ្នា​រក​ដំណោះស្រាយ​បន្ត​ទៀត​ ៕

 

Facebook Comments
Loading...