ត្បូងឃ្មុំ៖ ហេតុការណ៏នេះកើតឡើងល្ងាច ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៧ ត្រង់ចំណុច
ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩៨-១៩៩ ស្ថិតនៅភូមិចំការគរ ឃុំដារ ស្រុកមេមត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាង រថយន្ត នឹងម៉ូតូ ដោយរថយន្តម៉ាកកាមរីហេីម ពណ៌ស្លែ ពាក់ស្លាក់លេខកំពង់ចាម 2A-0459 មិនស្គាល់អត្តសញ្ញាណ អ្នកបេីកបរក្រោយពេលកេីតហេតុបាន រត់គេចខ្លួនបាត់តែម្តង ។
នគរបាលជំនាញបានបញ្ជាក់ឱ្យដឹងថា អ្នកបេីកបរ ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 2I-6550 ឈ្មោះ ស៊ន ស៊ាងហៃ ភេទប្រុស អាយុ៣៧ឆ្នាំជាតិខ្មែរ នៅភូមិជាំសោម ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ (ស្លាប់នៅនឹងកន្លែងកេីតហេតុ) និងអ្នកជិះរួមដំណេីរ ចំនួន០២នាក់៖
១-ឈ្មោះស៊ាប អូន ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ៩៤ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ(ស្លាប់នៅនឹងកន្លែងកេីតហេតុ)។
២-ឈ្មោះរិន សេងហ៊ុន ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិតាសិត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (របួសធ្ងន់)។ សាកសពត្រូវបាន ជំនាញនគរបាលចរាចរណ៍ប្រគល់ជូនក្រុមគ្រួសារ ដេីម្បីយកទៅធ្វេីបុណ្យ តាមប្រពៃណីខ្មែរ ។ចំណែកអ្នករបួសត្រូវបានបញ្ជូនយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់ ។
វត្ថុតាងរថយន្តចំនួន០១គ្រឿង និងម៉ូូតូចំនួន០១គ្រឿង ជំនាញនគរបាលចរាចរណ៍បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដេីម្បីចងក្រងសំណុំរឿងតាមនីតិវិធី ៕