លោកជំទាវ​ ភរិយា​ រដ្ឋមន្ត្រី​ ក្រសួងពាណិជ្ជកម្ម​ បានវាយរបងថ្មចោលបន្ទាប់ពី​ អាជ្ញាធរខណ្ឌជ្រោយចង្វារចុះណែនាំ​

0
1054

សំណងរបងខុសច្បាប់រំលោភលើដីចំណីផ្លូវសាធារណៈ​ ដែលលោកជំទាវ​ ភរិយា​ ឯកឧត្ដម​ ប៉ាន​ សូរស័ក្តិ​ រដ្ឋមន្ត្រិី​ ក្រសួងពាណិជ្ជកម្ម​ បានសាងសង់នោះ​ ត្រូវបាន​រុះរើចេញវិញហើយនៅរសៀលថ្ងៃទី​ ៣​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​ នេះ បន្ទាប់ពី​ លោក​ ឃ្លាំង​ ហួត​ អភិបាលខណ្ឌជ្រោយចង្វារ​ ចាត់​មន្ត្រីជំនាញរបស់ខណ្ឌអោយចុះទៅអប់រំណែនាំកុំអោយសង់រំលោភលើដីចំណីផ្លូវរបស់រដ្ឋនោះ​ ។​

សំណង់ខុសច្បាប់រំលោភលើដីចំណីផ្លូវរបស់លោកជំទាវ​ ភរិយា​ ឯកឧត្ដម​ ប៉ាន​ សូរស័ក្តិ​ រដ្ឋមន្ត្រិី​ក្រសួងពាណិជ្ជកម្ម​ បានបង្ករអោយមានការរឹះគន់ជាខ្លាំងនៅលើបណ្ដាញសង្គម​ Facebook ។​ ដោយមានអ្នកខ្លះបាននិយាយថា​ ការសាងសង់សំណង់រំលោភលើផ្លូវសាធារណៈនេះបានកើតឡើងជាលើកទី​ ២​ ហើយ​ ព្រោះកន្លងមកលោកជំទាវក៏ធ្លាប់សង់រំលោភម្ដងរួចមកហើយ​ តែក៏រុះរើចេញវិញដូចថ្ងៃនេះដែរបន្ទាប់ពីមានប្រតិកម្មពីអាជ្ញាធរ​ ។​

យើងខ្ញុំសូមគោរពថ្លែងអំណរគុណ​ លោក​ ឃ្លាំង​ ហួត​ ជំនួយការផ្ទាល់សម្ដេចតេជោ​ ហ៊ុន​ សែន​ និង​ ជាអភិបាលខណ្ឌជ្រោយចង្វារ​ ដែលបានចាត់វិធានការណ៍ទប់ស្កាត់ទាន់ពេលសំណង់ខុសច្បាប់សង់នៅលើដីចំណីផ្លូវរបស់រដ្ឋ​ ដោយមិនខ្លាចញញើតចំពោះមន្ត្រីមានបុណ្យស័ក្តិធំ​ ។​ សូមគោរពជូនពរ​លោក​ ឃ្លាំង​ ហួត​ ជួបប្រទះតែសេចក្ដីសុខ​ សេចក្ដីចំរើន​ និង​ ទទួលបានជោគជ័យគ្រប់ភារកិច្ច​ ។

Facebook Comments
Loading...